លោក ហ៊ឹម ឆែម នឹងចូលបំភ្លឺជូនរដ្ឋសភានៅរសៀលនេះ
រាជធានីភ្នំពេញ៖នៅវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះលោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នឹងដឹកនាំមន្ត្រីជាន់ខ្ពស់របស់ក្រសួងចំនួន២៣រូប ចូលបំភ្លឺជូនគណៈកម្មការទី៧នៃរដ្ឋសភា។
ការចូលបំភ្លឺនេះធ្វើឡើងតាមការកោះអញ្ជើញរបស់លោក ញ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាជំវិញបញ្ហាចំនួន៣៖ទី១៖ អំពីបញ្ហាទីតាំងរបស់ពុទ្ធសាសនបណ្ឌិត។ ទី២៖ អំពីបញ្ហាពុទ្ធិកសាកលវិទ្យាល័យ និងទី៣៖ អំពីបញ្ហាប្រាក់ខែ និងប្រាក់ម៉ោងរបស់មន្ត្រីសង្ឃនៅពុទ្ធិកសិក្សា៕