នេះជាពិធីបុណ្យសាសនាដ៏ចម្លែកមួយដែលជនជាតិភាគតិចរស់នៅតំបន់ Toraja ខេត្ត South Sulawesi ប្រទេសឥណ្ឌូនេស៊ីបានហៅថា “MaiNene” ឬ ពិធីលាងសម្អាតសាកសពសាច់ញាតិរបស់ពួកគេ។ ពិធីនេះតែងប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែសីហា ។
ក្នុងពិធីបុណ្យនេះ គេបានគាស់សាកសពសាច់ញាតិជាទីស្រឡាញ់របស់ពួកគេដើម្បីងូតទឹក និងផ្លាស់សម្លៀកបំពាក់ថ្មីឲ្យបានស្អាតត្រឹមត្រូវគិតទាំងសពក្មេងៗ ឬទារកដែលបានស្លាប់ក៏ត្រូវបានគាស់ចេញពីផ្នូរយកមករៀបចំតាមជំនឿនេះដែរ ។ បន្ទាប់ពីរៀបចំរួចសាកសពត្រូវបាននាំយកទៅកាន់ទីកន្លែង (ផ្ទះ) ដែលពួកគេបានស្លាប់ និងឲ្យសាច់ញាតិដឹកដើរជុំវិញភូមិ ។រីឯមឈូសដែលខូច គឺគេអាចជួសជុល ឬប្តូរថ្មីក្នុងពេលនោះតែម្តង។ជំនឿនេះដោយសារពួកគេគិតថា ព្រលឹងរបស់អ្នកស្លាប់ តែងតែបន្តរស់នៅដួងចិត្តរបស់ពួកគេនោះ, ហេតុដូច្នេះហើយ បណ្តាគ្រួសារជនជាតិភាគតិច នៅតំបន់ភ្នំ Toraja ខេត្ត South Sulawesi នេះ តែងធ្វើធិពីបុណ្យតាមទម្លាប់សាសនារបស់ខ្លួន ជារៀងរហូតមក។
យោងតាមជំនឿពីបុរមបូរាណរបស់ជនជាតិភាគតិច Torajan នៅប្រទេសឥណ្ឌូនេស៊ីគឺព្រលឹងមនុស្សដែលបានស្លាប់ ត្រូវតែវិលត្រលប់មកកាន់ភូមិកំណើតរបស់ពួកគេវិញ ។ ដូច្នេះប្រសិនបើមនុស្សស្លាប់នៅតាមផ្លូវធ្វើដំណើរ, គ្រួសារនឹងទៅកាន់កន្លែងដែលសាច់ញាតិស្លាប់ ហើយអមដំណើរដោយឲ្យសាកសពនោះដើររហូតដល់ភូមិតែម្តង ។
ដើមឡើយ ជនជាតិភាគតិចដែលមានជំនឿស៊ុបក្នុងរឿងនេះ ពួកគេមានការភ័យខ្លាចក្នុងករណីដែលត្រូវធ្វើដំណើរទៅទីឆ្ងាយ ហើយមានគ្រោះថ្នាក់ដល់ស្លាប់នៅឆ្ងាយពីភូមិដែលមិនអាចវិលត្រលប់មកភូមិខ្លួនរស់នៅវិញបាន ៕
ពិធីបុណ្យគាស់សពប្តូរសម្លៀកបំពាក់ថ្មីនិងបណ្តើរពេញភូមិ