នារី​វ័យក្មេង​ម្នាក់​លង់ទឹក​អស់​៦​ម៉ោង​ផុស​មកវិញ​នៅមាន​ជីវិត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 January, 2017 ក+ ក-

​ខេត្តស្ទឹងត្រែង​៖​ពិតជា​រឿង​ដ៏​ចម្លែក ខណៈដែល​នារី​ម្នាក់​លង់ទឹក​អស់​រយៈ​៦​ម៉ោង រួច​ផុស​មករ​ស់​ឡើងវិញ ដែល​ហេតុការណ៍​គួរអោយភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅ​ភូមិ​កំ​ភុ​ន ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៧​។​
​នារី​រងគ្រោះ​មានឈ្មោះ ថែ​ង ជី​ឡា អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។ ឱ​ពុក​ឈ្មោះ ផែង ថង ថែ​ង​អាយុ​៤២​ឆ្នាំ មុខរបរ​កសិករ និង​ម្ដាយ​ឈ្មោះ ឃឿ​ង យ៉ាន់​អាយុ​៤១​ឆ្នាំ មុខរបរ​កសិក​រស់​នៅ​ភូមិ​កំ​ភុ​ន​។​
​ប្រជា​ល​រដ្ឋ​រស់នៅ​ក្បែរ​ខាង​បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​អោយដឹងថា ក្មេងស្រី​ដែល​បាន​លង់ទឹក​ទន្លេ​តាំង​ព្រឹក​ម៉ោង​១១​ថ្ងៃត្រង់ ហើយ​ការ​មុជទឹក​រាវរក​ក្មេងស្រី​រងគ្រោះ​នោះ​អស់​រយៈ​ជាច្រើន​ម៉ោង​តែ​នៅ​រក​មិនឃើញ​សោះ​។ ប្រភព​បន្តថា រហូតមកដល់​ម៉ោង​៤ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល​ក៏​ស្រាប់តែ​នារី​ដែល​បាន​លង់ទឹក​នោះ​ក៏​ផុស​ពាក់កណ្ដាល​ខ្លួន​ឡើង​ធ្វើអោយមាន​ការភ្ញាក់ផ្អើល​ជាខ្លាំង​។​
​ប្រភពពី​ប្រជាពលរដ្ឋ​បាន​បន្ថែមថា នារី​រងគ្រោះ​បាន​ផុស​ពាក់កណ្ដាល​ខ្លួន​នៅក្នុង​ស្ថានភាព​មិនដឹង​ខ្លួន ហើយក៏​បាន​ក្រុមគ្រួសារ​ដឹកយក​មក​ម​ណ្ឌ​ល​សុខភាព​កំ​ភុ​ន​ដើម្បី​ជួយសង្គ្រោះ ប្រហែលជា​១៥​នាទី​ក្រោយមក​នារី​រងគ្រោះ​ក៏​ដឹងខ្លួន​ឡើងវិញ​។​
​បើតាម​សម្ដី​នារី​រងគ្រោះ​បានអោយដឹងថា មាន​ពស់​ពីរ​ក្បាល​មក​យក​នាង​ទៅលេង​អស់​រយៈពេល​៥​ទៅ​៦​ម៉ោង​រួច​ក៏​អោយ​នាង​ត្រលប់​មកវិញ​។ ប្រភពពី​ប្រជាពលរដ្ឋ​បាន​បន្ថែមថា រឿងនេះ​គឺជា​លើក​ទី​១​ហើយ​ដែល​បាន​កើតឡើង​ហើយក៏​ជា​រឿង​ចម្លែក​មួយ​ដែល​នៅក្នុង​ភូមិ​របស់​ពួកគាត់​មិនដែល​មាន​ទាល់តែសោះ​៕

15978366_1817231365182092_1726042344_n15942966_1817231321848763_818119268_o15941830_1817231368515425_298211842_n