ពលរដ្ឋ​ខ្មែរ​៤៤​នាក់​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន ខណៈ​ដើរ​ស្វែងរក​ការងារ​ធ្វើ​ខុសច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 January, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​យ៉ាងតិចណាស់​ក៏មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​៤៤​នាក់ ដែរ​ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៩​ខែមករា ដោយ​ចោទថា​អ្នក​ទាំងនោះ​ឆ្លងដែន​ខុសច្បាប់ ក្នុង​គោលបំណង​ស្វែងរក​ការងារ​ធ្វើ​តាមរយៈ​មេខ្យល់​សម្របសម្រួល ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ​អគ្គ​នគរបាលជាតិ​កម្ពុ​ជា ។​
​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​បាន​បញ្ជាក់ថា ពលរដ្ឋ​ទាំងនោះ​ឆ្លងកាត់​ព្រំដែន​ចូលក្នុង​ទឹកដី​ថៃ​ក្នុង​ខេត្ត​ស្រះកែវ ហើយ​ជិះ​រថយន្ត​ពីរ​គ្រឿង​គ្រោង​ទៅកាន់​ទីក្រុង​បាងកក ដើម្បី​ធ្វើ​ការងារ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ថៃ​ឃាត់​ទាំង​រថយន្ត​ទាំង​ពលរដ្ឋ​ខ្មែរ ។ ពលរដ្ឋ​ខ្មែរ​ទាំងនោះ​ត្រូវបាន​មេខ្យល់​សម្របសម្រួល​រត់​ការ​ឲ្យ​ទៅធ្វើ​ការ ជា​ថ្នូ​ល​ពេល​ពួកគេ​ទៅដល់​បាងកក​បានធ្វើ​ការងារ​ធ្វើ បង់លុយ​ឲ្យ​មេខ្យល់​ម្នាក់​ចំនួន​២៥០០​បាត ស្មើនឹង​ប្រមាណ​៣០០ ០០០​រៀល​។ ទោះយ៉ាងណា មិនមាន​ព័ត៌មាន​ថា អ្នក​៤៤​នាក់​នោះ​ត្រូវបាន​ដោះលែង​ឬទេ​៕

170111-vod-meta-d-gg-thai-arrest-cambodians-that-find-jobs