ក្មេងស្រី​២​នាក់​បងប្អូន​ជីដូនមួយ​ស្លាប់​ក្នុងពេល​តែមួយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 January, 2017 ក+ ក-

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​ខណៈ​ឪពុកម្តាយ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ចំណែក​ជីដូន​រវល់​ទៅ​បង់លុយ​ធនាគារ ស្រាប់តែ​ក្មេងស្រី​២​នាក់​ជា​បងប្អូនជីដូន​មួយ​នឹង​គ្នា​លង់ទឹក​ស្រះ​ក្រោយ​ផ្ទះ​ចម្ងាយ​៣០​ម៉ែត្រ​ស្លាប់​យ៉ាង​អាណោចអាធ័ម​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​គោក​ព្រះ​កន្លង ហៅ​ភូមិ​បន្ទាយ​ថ្មី ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
ក្មេងស្រី​រងគ្រោះ​ទាំង​២​នាក់​ម្នាក់​ឈ្មោះ វុ​ត ដា​វីត អាយុ​៣​ឆ្នាំ ម្តាយ​ឈ្មោះ ឈឿ​ម តោន អាយុ​២៧​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ និង​ម្នាក់តៀត​ឈ្មោះ តាន ស៊ី​ខា អាយុ​៣​ឆ្នាំ ឪពុក​ឈ្មោះ ឈឿ​ម តាន អាយុ​២៣​ឆ្នាំ ម្តាយ​ឈ្មោះ តឹក ភឿ​ក អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ តែ​បានធ្វើ​ចំណាកស្រុក​ទៅរក​ការងារ​នៅ​ប្រទេស​ថៃ ហើយ​ទុក​កូន​ឱ្យ​ជីដូន​ឈ្មោះ ព្រំ ភឿ អាយុ​៥០​ឆ្នាំ ជា​អ្នក​មើលថែទាំ ។​
​សមត្ថកិច្ច​បានឱ្យដឹង​ថា ក្មេងស្រី​រងគ្រោះ​ទាំង​២​នាក់​ត្រូវ​បងប្អូន​ជីដូនមួយ​នឹង​គ្នា ហើយ​ឪពុកម្តាយ​បានធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ ដោយ​ទុក​កូន​នៅ​ជាមួយ​ជីដូន​ជា​អ្នក​មើលថែ​។​
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​ធ្វើ​កោស​ល្ស​វិ​ច្ច័​យ​ឃើញថា ក្មេងស្រី​ទាំង​២​នាក់​នេះ​ពិតជា​បាន​លង់ទឹក​ស្លាប់​ពិតប្រាកដ​មែន រួច​ប្រគល់​សព​ទៅឱ្យ​ឪពុកម្តាយ​យកទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​៕

aaff9c9d-4c88-4cb5-8c72-f27f695a8a539fe48d9f-94ec-450e-8991-b188f5ab3e5ce68c3007-8241-4b96-b16e-17ff64069f56