ស្ត្រី​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​ក្មួយប្រុស​រងរបួស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 January, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖២​នាក់​មីង​ក្មួយ​ខណៈ​ជិះ​ម៉ូតូឌុប​គ្នា​ទៅធ្វើ​ការ​រោងចក្រ​ស្រាប់តែ​ជ្រុល​ទៅបុក​ខឿន​សួនច្បារ បណ្តាលឱ្យ​ផ្លោង​មនុស្ស​ធ្លា​ក់លើ​ម៉ូតូ​ខ្ទាត​ទៅ​កណ្តាល​ថ្នល់ ស្របពេល​មាន​រថយន្ត​មួយគ្រឿង​មកដល់​ចាប់​ហ្វ្រាំង​មិនទាន់ ក៏​កិន​ស្ត្រី​ដែលជា​ម្តាយមីង​ស្លាប់ និង​ក្មួយ​ជា​អ្នក​ឌុប​រងរបួស​ស្រាល​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង​០៥​នាទី​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៧​នេះ​ស្ថិត​ត្រង់​ចន្លោះ​ស្ពាន​៩-១០ ក្នុងភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា​។​
​ប្រភព​ឱ្យដឹងថា ស្ត្រី​ដែល​ស្លាប់​ឈ្មោះ រស់ រឿន អាយុ​៣៤០​ឆ្នាំ ជា​កម្មការិនី​រោងចក្រ រីឯ​ក្មួយប្រុស​រងរបួស​ស្រាល​ឈ្មោះ រដ្ឋា អាយុ​២៤​ឆ្នាំ ទាំង​២​នាក់​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្សូ​គី​ឡេ​ត ពណ៌​ស ស្លាក​លេខ​កំពង់ចាម 1P-6025 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង (​ជិះ​ចូល​ក្រុង​)​។ ចំណែកឯ​រថយន្ត​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ​3A-3385 អ្នកបើកបរ​ចុះ​រត់​បាត់​ភ្លាមៗ​៕

c2c8265f-012c-4ac1-aec3-4ca2e581500729a7b9b6-b13b-4445-9d79-21f130ce3d11