លោក​ថៃ នរៈ​ពិ​ទូ រួម​និង​បក្ខពួក​ត្រូវបាន​បញ្ជូនទៅ​តុលា​ពាក់ព័ន្ធ​ថ្នាំញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 January, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​លោក ថៃ នរៈ​ពិ​ទូ រួម​និង​បក្ខពួក​៥​នាក់​ផ្សេងទៀត​ត្រូវបាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បញ្ជូន​ខ្លួន​ទៅកាន់​តុលាកា​នៅវេលា​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៧​នេះ​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់ ជួញដូរ និង​មាន​ឧបករណ៍​ផលិត​កែច្នៃ​ថ្នាំញៀន ។​
លោក ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​និយាយ​អោយដឹង​នៅ​ព្រឹក​មិញ​នេះ​ថា លោក ថៃ នរៈ​ពិ​ទូ រួម​និង​បក្ខពួក​ផ្សេងទៀត​ត្រូវបាន​បញ្ជូនទៅ​តុលាការ ហើយ​នៅ​ព្រឹក​មិញ​នេះ​ដោយ​ពាក់ព័ន្ធ​ទៅនឹង​ការប្រើប្រាស់ ជួញដូរ និង​មាន​ឧបករណ៍ ផលិត កែច្នៃ ថ្នាំញៀន​ដោយ​ខុសច្បាប់​។​
លោក​បន្តថា ឧបករណ៍​ផលិត​កែច្នៃ​ចេញ​ជា​ថ្នាំញៀន​ប្រភេទ​(​ឌី​យ៉ា​ស៊ី​បាំ​)​ថ្នាំ​នេះ​មាន​ប្រភេទ​គ្រាប់​និង​ទឹក​ប្រើប្រាស់​សំរាប់​លាយ​ចូលក្នុង​កាហ្វេ កូ​កា ស្រា​បៀ និង​ស្រា​វី​ស្គី សំរាប់​ប​ង្វ​ក់​អារម្មណ៍​ស្រីៗ ធ្វើអោយមាន​អារម្មណ៍​ផ្លូវភេទ និង​រវើរវាយ​។​
គួរបញ្ជាក់​ផងដែរ​ថា ជនសង្ស័យ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៩ ខែមករា​ឆ្នាំ​២០១៧​វេលា​ម៉ោង​២៣-២០​នាទី​ដោយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​សហការ​ជាមួយ​កម្លាំង​បង្ការ​បង្ក្រាប​រួម​និង​កម្លាំង​អន្តរាគមន៍​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​នៅ​ចំណុច​ខារ៉ាអូខេ យីហោ ដឺ​សោ​ន ហ្វា​មី​លី ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។
លោក​និយាយទៀតថា ជនសង្ស័យ​ទាំង​៦​នាក់ ទី​១​ឈ្មោះ ហេង យូ​សុង ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។ ទី​២​ឈ្មោះ ថៃ នរ ពិ​ទូ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ឬ​ស្សី​២ ខណ្ឌប្រាំពីរមករា រាជធានី​ភ្នំពេញ​។ ទី​៣​ឈ្មោះ ភា ប៊ុនហេង ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។ ទី​៤​ឈ្មោះ ហាប់ សុវត្ថិ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​រស់នៅ​ក្រុង​បាត់ដំបង​។ ទី​៥​ឈ្មោះ អោក រត​នះ ប៉ុ​ណ្ណិ​កា ភេទ​ស្រី​អាយុ​២៧​ឆ្នាំ​រស់នៅ​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ទី​៦​ឈ្មោះ ហ៊ុន ម៉ា​ណេ ភេទ​ស្រី​អាយុ​២៧​ឆ្នាំ​ស្នាក់នៅ​បន្ទប់​ជួល ក្នុងភូមិ​រំចេក​៤ សង្កាត់​រត​នះ ក្រុង​បាត់ដំបង​។
វត្ថុតាង​រួមមាន ថ្នាំញៀន​ប្រភេទ​កេ​តា​មីន​(KETAMINE​ខេ )​ចំនួន​៣​ថង់​ទម្ងន់​០,៨៨​ក្រាម​។ ឧបករណ៍​(​ពុ​ម្ភ​)​សំរាប់​កែច្នៃ​ថ្នាំញៀន​អ៊ិ​ច​ស្តា​ស៊ី​ចំនួន​២​។ ថ្នាំ​អំពូល​Diazepam​ចំនួន​២​អំពូល​។ ថ្នាំ​គ្រាប់​ZEPAM​ចំនួន​១៦​បន្ទះ និង​សម្ភា​រៈវិច​ខ្ចប់​ថ្នាំញៀន​មួយចំនួនទៀត​។
បច្ចុប្បន្ន​ជនសង្ស័យ​ពាក់ព័ន្ធ​ខាងលើ​រួម​និង​វត្ថុតាង​ត្រូវបាន​ការិយាល័យ​ជំនាញ​បញ្ជូន​ខ្លួន​ទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៧​នេះ​៕

15967655_1818134901758405_1029065735_o15966791_1818134898425072_1192914390_o