គណបក្ស​អំណាច​ខ្មែរ​នឹង​ប្តឹង​អ្នករកស៊ី​ចងការ​ប្រាក់​លើសពី​១៨% ក្នុង​១​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 January, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​ថ្លែង​ឲ្យ​ដឹងថា ប្រសិនបើ​គណបក្ស​លោក​ជាប់ឆ្នោត​ជា មេឃុំ​/​ចៅសង្កាត់ នាពេលខាងមុខ​នោះ គណបក្ស​អំណាច​ខ្មែរ​នឹង​សហការ​ជាមួយ​កសិករ​ប្តឹង ម្ចាស់បំណុល​ទាំងឡាយ ដែល​បាន​រកស៊ី​ចងការ​ប្រាក់ ដល់​កសិករ​ដោយមាន​អត្រា​ការប្រាក់​ខ្ពស់​លើសពី​១៨​ភាគរយ​ក្នុង​មួយឆ្នាំ​។​
​លោក សួន សេរី​រដ្ឋា បាន​បញ្ជាក់ថា គណបក្ស​អំណាច​ខ្មែរ បានកំណត់​គោលនយោបាយ​មូលដ្ឋានចំនួន​៥ ចំណុច​សំខាន់ៗ ដើម្បី​ឃោសនា​រក​សំឡេងឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​មេឃុំ​-​សង្កាត់ នាពេលខាងមុខ​។​
​គណបក្ស​អំណាច​ខ្មែរ នឹង​រៀបចំ​សិក្ខាសាលា​ក្រុមប្រឹក្សា ខេត្ត​-​រាជធានី ប្រចាំឆ្នាំ នៅ​ខេត្តកំពត នៅ​ថ្ងៃទី​១៤-១៥ ខែមករា​នេះ ដើម្បី​ធ្វើការ​វាយ​តំលៃ​ការងារ​ឆ្នាំ​ចាស់ និង​លើក​ទិសដៅ​សកម្មភាព​ឆ្នាំ​ថ្មី ពិសេស​គឺ​ការប្រកួត​យក​តំណែង ឃុំ​-​សង្កាត់ នា​ឆ្នាំ ២០១៧ ផងដែរ​៕

fn-2017-01-12-12-44-37-0