ភ្នំពេញ៖អភិបាលរងខណ្ឌពោធិ៍សែនជ័យលោក សេង គុណ បានចំណាយពេលវេលាដឹកនាំសន្តិសុខខណ្ឌពោធិ៍សែនជ័យចុះសម្រួលសណ្តាប់ធ្នាប់សាធារណៈតាមតំបន់ទីដីក្នុងខណ្ឌពោធិ៍សែនជ័យជាក់ស្តែងនៅវេលាម៉ោង១១ព្រឹកថ្ងៃទី១២ខែមករាឆ្នាំ២០១៧ បានចុះទៅរុះរើតូបលក់សំភារ:មួយកន្លែងជាប់របងបន្ទាយ៩៩ដែលរំលោភយកចិញ្ចឹមផ្លូវ ស្ថិតនៅតាមបណ្តាយផ្លូវ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្នុងគោលបំណងលើកម្ពស់ សោភ័ណភាព ទីក្រុង កាត់បន្ថយការកកស្ទះ ចរាចរណ៍ និងបញ្ហាបរិស្ថាន ជាដើម។
ក្នុងយុទ្ធនាការនេះលោក សេង គុណ បានបញ្ជាអោយកូនចៅទៅរុះរើតូបលក់ដូរខាងលើនេះ ហើយបានដាក់ការអនុវត្ដកិច្ចព្រមព្រៀងរវាងម្ចាស់ទីតាំងនិងអាជ្ញាធរ គឺតម្រូវឱ្យពួកគាត់ផ្អាកអាជីវកម្មនេះតែម្ដង ហើយទៅស្វែងរកកន្លែងលក់ដូរនៅទីតាំងផ្សេងដែលសមស្រប។
ឆ្លើយតបទៅតាមកិច្ចព្រមព្រៀងខាងលើម្ចាស់ទីតាំងដែលមានឈ្មោះ មាន ចាន់ថេន អាយុ៣២ឆ្នាំ គាត់ស្នាក់នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ខាងលើបានអោយដឹងថា រូបគាត់បានមកលក់នៅទីតាំងខាងលើរាប់សិបខែឆ្នាំហើយតាំងពីផ្លូវមិនទាន់ចាក់បេតុងម្ល៉េស ហើយគាត់បានសុំការអនុញ្ញាតិពីមេទាហ៊ានក្នុងបន្ទាយនោះដែរ ទើបរូបគាត់ហ៊ានដាក់លក់ តែគាត់មិនបានបង់លុយអោយទៅខាងសាលាខណ្ឌពោធិ៍សែនជ័យទេ ហើយបើរុះរើតូបលក់សំភារ:បន្តិចបន្តួចរបស់គាត់ គាត់ក៏ស្នើរសុំអោយលោកអភិបាលបន្តរុះរើកន្លែងដែលរំលោភបំពានយកចំណីផ្លូវទាំងអស់ កុំចាប់តែកន្លែងគាត់មួយទៅបានហើយ។
ទោះយ៉ាងណាក្តី យុទ្ធនាការក្នុងរូបភាពបែបនេះ អភិបាលខណ្ឌបាននឹងកំពុងធ្វើការ កែលំអជាបន្ដបណ្ដើរៗមិនថា នៅជាប់របងបន្ទាយ៩៩នោះទេ គឺតាមគោលដៅផ្សេងៗទៀត៕បញា