ដោយ៖ប៉ែន សុផល
បាត់ដំបង៖ម្ចាស់កម្មសិទ្ធក្លឹបកំសាន្ត the sound familyគ្រោងនិងប្តឹងអ្នកសុំជួលហាងធ្វើអាជីកម្ម ពីបទមិនគោរពកិច្ចសន្យានិងល្មើសវិន័យផ្ទៃធ្វើអោយប៉ះពាល់ដល់កិត្តិយសរបស់ម្ចាស់កម្មសិទ្ធិ។
លោកស្រីលាង ថុល រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី១២ ខែមករានេះបានបញ្ចេញប្រតិកម្មគ្រោងនិងដាក់ពាក្យបណ្តឹងទៅលើអ្នកដែលបានសុំជួលក្លឹបនិងជនសង្ស័យដែលពាក់ពន្ធ័មិនបានគោរពកិច្ចសន្យានិងបទបញ្ជាផ្ទៃក្នុងដែលបានហាមរហូតឈានដល់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅលើទីតាំងក្លឹបthe sound family ។
លោកស្រីបានអោយដឹងដែរថា៖ ជនពាក់ពន្ធ័ត្រូវទទួលខុសត្រូវចំពោះការប៉ះពាល់កិត្តិយសហាងរបស់លោកស្រីដែលស្អាតស្អំនិងម្យ៉ាងទៀតចំពោះការបាត់បង់ផលប្រយោជន៍ជាច្រើននិងធ្ងន់ធ្ងរត្រូវធ្លាក់មកលើរូបលោកស្រីដែលមិនបានដឹងរឿងអ្វីទាំងអស់តាមរយះការចុះបិទទ្វាហាងជាបណ្តោះអាសន្នដោយសមត្ថកិច្ច មិនដឹងពេលណាបានបើកដំណើរការររកស៊ីវិញបាន។ ទន្ទឹមនោះលោកស្រីក៍សូមអំពាវនាវដល់សមត្ថកិច្ច និងអ្នកច្បាប់ផងដែរជួយជំរុញលើការងារដោះស្រាយនេះអោយឆាប់ដើម្បីលោកស្រីបានដំណើរការលក់ដូរឡើងវិញ។
ទោះជាយ៉ាងណាលោកស្រីបានសម្តែងការអបអរសាទរក្នុងការគិតគូ និងបានយកចិត្តទុកដាក់របស់លោកវរសេនីឯក កុយ ហៀង ស្នងការរងទទួលផែនប្រឆាំងបទល្មើសនិងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើសសហការជាមួយកម្លាំងបង្ការបង្ក្រាបក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបងបានជំរុញដាក់ការស៊ឺបអង្កេតឈានដល់ការចុះបង្ក្រាបនិងឃាត់ខ្លួនជនដែលពាក់ពន្ធ័ក្នុងការប្រើប្រាស់គ្រឿងញៀនទទួលបានលទ្ធផលល្អជាបន្តរបន្ទាប់ ពុំនោះទេលោកស្រីជាម្ចាស់ហាងមិនបានដឹងពីការរក្សាទុកឬប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅទីតាំងរបស់ខ្លួនឡើយ។
គួរបញ្ជាក់ថា លើទីតាំងក្លឹបកំសាន្តthe sound family កាលពីយប់ជិតរំលងអាធ្រាតថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧កន្លងមកនេះសមត្ថកិច្ចបានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យប្រុស ស្រីដែលបានប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕
ម្ចាស់ the sound family គ្រោងប្តឹងអ្នកជួលហាងធ្វើអាជីកម្មពីបទមិនគោរពកិច្ចសន្យា