សន្តិសុខ​ក្លឹប “​ម៊ី​ត​ណាយ​” ចាប់វាយ​ភ្ញៀវ​ចូល​កំសាន្ត​បញ្ជូនទៅ​ក្រសួងមហាផ្ទៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 January, 2017 ក+ ក-

​ភ្នំពេញ​៖​ក្លឹប “​ម៊ី​ត​ណាយ​” ដែលជា​ក្លឹប​មួយ​តែងតែ​បង្កជម្លោះ​ជាមួយ​ភ្ញៀវ ក៏ដូចជា​ភ្ញៀវ​នឹង​ភ្ញៀវ ក្មេង​ទំនើង​ប្រមូលផ្តុំ​គ្នា​ដែល​ប្រើប្រាស់​សារធាតុ​ញៀន ចូលទៅ​កំសាន្ត​ហើយ​វាយតប់​គ្នា​ជារឿយៗ នឹង​ជា​ជម្រក​ដល់​ក្មេងៗ​ដែល​មិន​ចូល​ផ្ទះសំបែង ហើយ​បង្ក​ឲ្យ​មាន​ភាពអសន្តិសុខ​ដល់​មូល​ដ្ធា​ន ជាក់ស្តែង​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​១១​ខែមករា ឆ្នាំ​២០១៧ ក្លឹប “​ម៊ី​ត​ណាយ​” ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។​
​ដោយមាន​យុវជន​មួយក្រុម​គ្នា​៤​នាក់​បាន​ចូលទៅ​ផឹកស្រា និង​រាំ​កំសាន្ត រួច​បង្ករ​ភាព​រញ៉េរញ៉ៃ ដល់​ភ្ញៀវ​ដទៃ​ក្នុង​ក្លឹប ក៏​ត្រូវបាន​សន្តិសុខ ចាប់វាយ​យ៉ាង​ចាស់ដៃ បង្ក​អោយ​ពួកគេ​រងរបួស​សុះ​ខ្លួន ព្រមទាំង​ចាប់​ឃាត់ខ្លួន​ពួកគេ​នាំទៅ​ក្រសួងមហាផ្ទៃ ដោយ​ម្ចាស់​ក្លឹប​ខាងលើ​ជា​ប៉ូលីស​នៅ​ក្រសួងមហាផ្ទៃ​មានបុណ្យ​សក្តិ​ធំ​មួយរូប​ម្នាក់ ហើយ​ទោះជា​សមត្ថកិច្ច​មូល​ដ្ធា​ន​ចុះទៅ​អន្តរាគមន៍​យ៉ាងណាក្តី ក៏​នៅតែ​ម្ចាស់​ក្លឹប​រូបនេះ មិនបាន​ប្រគល់អោយ​ស​ម​ត្ថ​កិច្ច​មូល​ដ្ធា​ន​យកទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ឡើយ នេះ​បើតាម​ការ​បង្ហើប​ប្រាប់​ពី​ភ្ញៀវ ដែល​ចូលទៅ​កំសាន្ត​ក្នុង​ក្លឹប​នោះ​។​
​ក្រោយមក​ទោះបី​ជាមាន​សមត្ថកិច្ច​និង​អ្នកសារព័ត៌មាន​សុំ​ការបំភ្លឺ​ពី​សន្តិសុខ​តែ​ខាង​ម្ចាស់​ក្លឹប​មិនមាន​ការសហការ​ចំពោះ​រឿង​មួយ​នេះដែរ​។ ក្រោយ​កើតហេតុ​យុវជន​ទាំង​៤​នាក់ ត្រូវបាន​ម្ចាស់​ក្លឹប​នាំទៅ​កាន់​ក្រសួងមហាផ្ទៃ ព្រោះ​អជ្ញាធរ​មូលដ្ឋាន​គ្មាន​សមត្ថភាព​៕

15995915_1818589265046302_1661821079_n15978170_1818589261712969_1155449849_n