ខេត្តពោធិ៍សាត់៖បុរសល្មោភកាមម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សំរោងឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ ក្រោយបែករឿងបុរសរូបនោះបៀតបៀនកេរ្តិ៍ខ្មាសលើរូបរាងកាយកូនស្រីរបស់គាត់ ខណៈដែលកំពុងរើសអេតចាយ។
ជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ហើយការប្រព្រឹត្តបទល្មើស បានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅចំណុចទួលដំឡូង ស្ថិតក្នុងភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
អធិការនគរបាលស្រុកភ្នំក្រវាញ លោក វង សាវ៉េត បានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះកាលពីយប់ថ្ងៃទី១១ ខែមករារួចមក កម្លាំងនគរបាលប៉ុស្តិ៍សំរោង បានចុះទៅស្រាវជ្រាវទាំងយប់ រហូតដល់ព្រឹកថ្ងៃទី១២នេះ បាននាំខ្លួនជនសង្ស័យឈ្មោះ ខុម សុខា អាយុ២៧ឆ្នាំ មានកូនក្នុងបន្ទុក៣នាក់ រស់នៅភូមិឃុំកើតខាងលើ មកសួរនាំនៅប៉ុស្តិ៍។ រីឯក្មេងស្រីរងគ្រោះ មានឈ្មោះ ឡ.ក.ល អាយុ១៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់ក្មេងស្រីរងគ្រោះឈ្មោះ ឡ.ក.ល ទៅកន្លែងស្ងាត់ ត្រង់ចំណុចទួលដំឡូង រួចចាប់សម្រាតខោ យកដៃបបោសអង្អែលប្រដាប់ភេទ ហើយយកលឹង្គទៅអូសកាត់ពីលើប្រដាប់ភេទរបស់ក្មេងស្រីរងគ្រោះពិតប្រាកដមែន តែមិនបានស៊ីជម្រៅអ្វីនោះឡើយ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕