យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេល១៥ថ្ងៃ៖បង្ក្រាប៥០៦ករណី ឃាត់ខ្លួនមនុស្ស១៣០៧នាក់
រាជធានីភ្នំពេញ៖សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសក្នុងរយៈពេល១៥ថ្ងៃ គឺចាប់ថ្ងៃទី១ដល់១៥ ខែមករា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចបានបង្ក្រាប ចំនួន ៥០៦ករណី ឃាត់ខ្លួនជនសង្ស័យចំនួន១,៣០៧នាក់។
គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត៕