ខេត្តកណ្តាល៖រថយន្តហ៊ីយ៉ាន់ដាយចំណុះ៥តោនមួយគ្រឿង ដឹកដែកលើសចំណុះដាច់រទីល ខណៈកំពុងបើកបរយ៉ាងលឿន បានរ៉េចង្កូតបុករះចូលកន្លែងលាងម៉ូតូ.ឡាន និងរបងថ្មផ្ទះពលរដ្ឋ ខូតខាតស្ទើរទាំងស្រុងប៉ុន្តែមិនបណ្តាលឲ្យមនុស្សមានគ្រោះថ្នាក់នោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ៥១.៥២ មុខផ្សារគគីរធំហៅផ្សារព្រែកថ្មី ស្ថិតក្នុងភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ។
លោកវរសេនីយ៍ត្រី ព្រំ សំណាង អធិការរងទទួលផែនចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកហ៊ីយ៉ានដាយពណ៌ខៀវពាក់ស្លាកលេខព្រះសីហនុ 3A-3837 មួយគ្រឿងបើកបរដោយឈ្មោះ ហេង ទុយ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរមានស្រុកកំណើតនៅភូមិកកោះ.ឃុំកកោះ.ស្រុកសន្ទុក.ខេត្តកំពង់ធំបានបើកបររថយន្តក្នុងល្បឿនយ៉ាងលឿនទិសដៅភ្នំពេញ.អ្នកលឿងលុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរថយន្តដាច់រទីលកង់ខាងមុខក៍រ៉េចង្កូតទៅខាងស្តាំដៃបុកដើមម្ខុបនៅចិញ្ចើមថ្នល់ហើយរថយន្តបន្តទៅបុករះចូលទៅក្នុងផ្ទះលាងម៉ូតូលាងឡាននិងរបងថ្មផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យក្រឡាប់ផ្ងារជើងឡើងលើបង្កឲ្យខូចខាតព្រទ្យសម្បត្តិរបស់ប្រជាពលរដ្ធរួមមានរោងប្រកសង្ក័សីទំហំ4×6ម៉ែត្ររួមជាមួយម៉ាស៊ីនលាងម៉ូតូ.ឡាន1គ្រឿង.ពាងទឹកធំ3.ធុងក្លាសសេចំណុះ200លីត្រ1.តុឈើ1.គ្រែ1.ឆត្រ័1.ស្លាកសញ្ញា1.រានទេវតា2.ម៉ូតូម៉ាកVAVE1គ្រឿង.របងថ្មកំពស់2.80មប្រវែង15ម៉ែត្រ.របងដែកកំពស់2.80មប្រវែង16ម ។ លោកបញ្ជាក់បន្ថែមទៀតថា ពាក់ពន្ធ័ជាមួយការខូចខាតទ្រព្យសម្បត្តិរបស់ពលរដ្ធគឺខាងតំណាងរថយន្តបង្កបានសូមសម្រូបសម្រួលចេញសងថ្លៃខូចខាតជូនពលរដ្ធទាំងអស់ ។
ចំណែករថយន្តរួមជាមួយតៃកុងឡានត្រូវមន្ត្រីជំនាញធ្វើការវាស់វែងនាំយកទៅកាន់អធិការដ្ធាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕