ខេត្តបាត់ដំបង៖ប្រភព័ព៌តមានពីការិយាល័យជំនាញរបស់ស្នងការនគរបាលបានប្រាប់អោយដឹងថា នៅព្រឹកថ្ងៃទី១៦ ខែមករានេះជនដែលជាប់ការសង្ស័យត្រូវជាប្តីរបស់ជនរងគ្រោះបានសារភាពថា ខ្លួនពិតជាបានសម្លាប់ប្រពន្ធ័របស់ខ្លួនពិតប្រាកដមែនដោយសារខឹងផិតក្បត់លួចមានប្រុសថ្មី។
ចម្លើយសារភាពបានបញ្ជាក់បន្ថែមថា នៅព្រលប់ថ្ងៃកើតហេតុថ្ងៃទី១៥ ខែមករាបន្ទាប់ពីខ្លួនបានដើរចោលផ្ទះរាប់ខែ ហើយបានត្រឡប់មកចូលផ្ទះវិញក៍បានប្រទះឃើញបុរសម្នាក់ដើរចេញពីក្នុងផ្ទះ បន្តិចក្រោយមកខ្លួនបានសួរប្រពន្ធថា បុរសនោះជាអ្នក មកជួបមានការអ្វី ចំណែកនាងជនរងគ្រោះជាប្រពន្ធបានឆ្លើយថាមិនបាច់សួរទេព្រោះតែលោកប្តីមិនទទួលខុសត្រូវបានចុះចោលផ្ទះបាត់ដំណឹងជាច្រើនខែ ពេលបានលឺប្រពន្ធនិយាយបែបចំអកបែបនេះក៍កើតរឿងខឹងរួចលាក់ទុកក្នុងចិត្តដល់រំលងអាធ្រាតក៍បានយកខ្សែនីឡុងមករឹតលើ ករប្រពន្ធរហូតដល់ដាច់ខ្យល់ស្លាប់តែម្តង។
គួរបញ្ជាក់ថា ឃាតកម្មប្តីសម្លាប់ប្រពន្ធខាងលើបានកើតឡើងកាលពីវេលាម៉ោង០២ និង០០នាទីរំលងអធ្រាត្រថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ឋិតនៅលើផ្ទះបណ្តែតទឹកចំនុចបឹងទន្លេសាបក្នុងក្រុមទី៨ ភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ជនរងគ្រោះស្លាប់មានឈ្មោះសុខ គឹមជូ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ នេសាទ រស់នៅភូមិ ឃុំកើតហេតុខាងលើ រីជនសង្ស័យជាប្តីឈ្មោះ ជួនពៅ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនេសាទដូចគ្នា៕