លោក កឹម សុខា ថា CPP និង CNRP គ្រោង​ជួបគ្នា​នៅ​សប្ដាហ៍​ក្រោយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 January, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ថ្លែងប្រាប់​អ្នកគាំទ្រ នៅ​ប្រទេស​បារាំង​កាលពី​យប់មិញ​តាមរយៈ video conference ថា CPP និង CNRP គ្រោង​នឹង​ជួបគ្នា​ក្នុង​សប្តាហ៍​ក្រោយនេះ បើ​ពុំមាន​ការកែប្រែ​ណាមួយ​នោះទេ​។​
​លោក កឹម សុខា បាន​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា​តំណាង​ដោយ​សម្ដេច​ក្រឡាហោម ស ខេង បាន​ផ្ញើ​របៀបវារៈ​ពីរ​មក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​របៀបវារៈ​ទាំងពី​រ​នោះ រួមមាន​ការពិភាក្សាគ្នា​ពី ភារៈកិច្ច​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ និង​បញ្ហា​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​នឹង​សិទ្ធិ សមត្ថកិច្ច របស់​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​ទាំងពីរ ។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ផ្ញើ​របៀប​វរៈ​ទៅវិញ​ផងដែរ ។​
​ប្រធាន​បក្សប្រឆាំង​រូបនោះ​បន្ថែមថា គណបក្ស​ប្រជាជន​កម្ពុជា​តាមរយៈ​ស​ម្ដេច​ក្រឡាហោម ស ខេង ក៏​មិនបាន​ជំទាស់​នឹង​របៀបវារៈរ​បស់​គណបក្សប្រឆាំង​ឡើយ​។ លោក​អះអាងថា បក្ស​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​ចំពោះ​របៀបវារៈ ហើយនឹង​អាច​នឹង​ជួបគ្នា​នៅ​សប្តាហ៍​ក្រោយ បន្ទាប់ពី​សម្តេច ស ខេង ត្រឡប់​មកពី​ប្រទេស​វៀតណាម​វិញ៕

1594038