សុខភាពះ សីតុណ្ហភាព ម៉ាស៊ីនត្រជាក់ ក្នុងបន្ទប់ ដាក់ក្រោម ២៥ អង្សា C អាចបង្កអាការៈ “ជំងឺម៉ាស៊ីនត្រជាក់” ធ្វើឲ្យស្ពឹកខ្សែសរសៃប្រសាទ មុខជាមួយនឹងរោគសញ្ញាវៀចមាត់ , ជ្រាយសាច់ដុំនៅមុខ…
នៅបណ្តាប្រទេសត្រូពិក , គ្រួសារជាច្រើន តែងប្រើម៉ាស៊ីនត្រជាក់ជាប្រចាំ , ពិសេសនៅរដូវក្តៅ ម៉ាស៊ីនហាក់ដូច ត្រូវធ្វើការអស់ថាមពល នៅសីតុណ្ហភាពដ៏ទាប ។
ពួកអ្នកវិទ្យាសាស្ត្រ ព្រមានលើគេហទំព័រសុខភាព (Health) ថា សីតុណ្ហភាពម៉ាស៊ីនត្រជាក់ ក្នុងបន្ទប់ ទាបក្រោម ២៥ អង្សា C អាចបង្កជាអាការៈ “ជំងឺម៉ាស៊ីនត្រជាក់ ធ្វើឲ្យស្ពឹកខ្សែ សរសៃប្រសាទមុខ , ឥទ្ធិពលដល់លទ្ធភាព ចលនារបស់សាច់ដុំ នៅតំបន់មុខ ។
ការស្តែងចេញរបស់ រោគសញ្ញានេះ គឺស្ថានភាពពិបាក បញ្ហាចលនារបស់សាច់ដុំមុខ , សាច់ដុំមុខជ្រាយ , វៀចមុខ , ពិបាកធ្មេចភ្នែក , ពិបាកជ្រួញចិញ្ចើម ។ ពិសេស ពេលមនុស្សម្នាក់ ទើបមកពីកន្លែងក្តៅ ចូលក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ខ្លាំង ងាយត្រូវស្ត្រូកសីតុណ្ហភាព , សរសៃឈាមធ្មេញប្រថុចញ៉ុច , ក្រៅពីនេះ អាចត្រូវធីងធោង , ស្ពឹក , ឈឺនៅតំបន់ក្រោយត្រចៀក ។
ដើម្បី ប្រើប្រាស់ម៉ាស៊ីនត្រជាក់សុវត្ថិភាព , ពួកអ្នកវិទ្យាសាស្ត្រ ទូន្មានថា គួរសម្រួលសីតុណ្ហភាព មិនទាបជាង ២៥ អង្សា C ។ មិនស្លៀកសម្លៀកបំពាក់ស្តើងពេក ពេលចូលបន្ទប់ម៉ាស៊ីនត្រជាក់ ព្រោះសរសៃឈាម និងខ្សែសរសៃប្រសាទ ជិតផ្ទៃមុខ ងាយត្រូវរបួស ។ មិនឲ្យមុខ ឬត្រចៀក នៅជិតចរន្តខ្យល់ ម៉ាស៊ីនត្រជាក់ ។ ពេលមានរោគសញ្ញាស្ពឹក ខ្សែសរសៃប្រសាទមុខ ត្រូវទៅពិនិត្យ និងព្យាបាលភ្លាម ៕V