ដោយ៖បញា
រាជធានីភ្នំពេញ៖កាលពីនៅថ្ងៃទី១២ ខែមករាឆ្នាំ២០១៧គណះបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យដែលបានដឹកនាំកម្លាំងដោយលោក ឃឹម ស៊ុនសូដា អភិបាលរងបានធ្វើការចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់មួយកន្លែងភូមិថ្មគោល សង្កាត់ចោមចៅ ដោយដកហូតម៉ូតូចំនួនជាង៥០គ្រឿងនិងមាន់៤ក្បាល ហើយបានយកទៅរក្សារទុកនៅសាលាខណ្ឌពោធិ៍សែនជ័យ ដោយរងចាំម្ចាស់ចូលខ្លួនទៅដោះស្រាយ។
ប្រភពពត៌មានពីម្ចាស់ម៉ូតូដោយសុំមិនបញ្ចេញឈ្មោះបានប្រាប់អោយដឹងថា រួបគាត់បានជាប់ម៉ូតូក្នុងហេតុការបង្ក្រាបសង្វៀនជល់មាន់ខណះរូបគាត់បានយកទៅបញ្ញើរនៅក្នុងផ្ទះជួលរួចហើយបានដើរចូលទៅជល់មាន់និងចាក់អាប៉ោងដែលមានចម្ងាយឆ្ងាយពីគ្នាហើយត្រូវបានគណះបញ្ជាការឯកភាពខណ្ឌចុះចាប់ លុះវេលាម៉ោង១០យប់ថ្ងៃដដៃលរួបគាត់និងមានអ្នកផ្សេងទៀតមានគ្នា៥នាក់បានយកឯកសារពាក់ព័ន្ធទៅសុំធានាយកម៉ូតូចេញមកវិញ ពេលនោះលោកអភិបាលខណ្ឌបានតម្រូវអោយបង់ប្រាក់ចំនួន១០០ដូល្លារទើបអនុញ្ញាតអោយយកម៉ូតូទៅវិញហើយគាត់និងអ្នកផ្សេង៣នាក់ទៀតក៏បានយល់ព្រមបង់តាមការតម្រូវការរបស់សាលាខណ្ឌដោយមិនមានការតវ៉ានោះទេដោយឡែកមានម្ចាស់ម៉ូតូ១គ្រឿងទៀតដោយសារតែជីវភាពក្រីក្រទើបអង្វរកដល់លោកអភិបាលដោយសុំបង់ជាទឹកប្រាក់ត្រឹមតែ២មឺុននិងស្រាបៀមួយកេះទេ ហើយលោកអភិបាលក៏យល់ព្រមនិងព្រគល់ម៉ូតូចំនួន៥គ្រឿងអោយម្ចាស់យកទៅវិញទាំងយប់តែម្តង។
ទោះយ៉ាងណាក្តីក្រុមព័ត៌យើងបានទំនាក់ទំនងទៅលោក ឃឹម ស៊ុនសូដា អភិបាលរង តាមរយះwhat’s app លោកបានមើលហើយតែមិនតបតមកវិញ និងបានទូរស័ព្ទទៅតែមិនលើក ដើម្បីបញ្ជាក់បញ្ហាពាក់ព័ន្ធនិងម៉ូតូខាងលើនេះ។
តាមការបង្ហើបពីប្រជាពលរដ្ឋដែលជាប់ម៉ូតូនោះបានអោយដឹងថា រហូតមកដល់ពេលនេះម៉ូតូដែលត្រូវបានដោះលែងហើយមានជាថ្នូពិន័យជាប្រាក់ក៏ដូចជាស្រាបៀរនោះ គឺនៅសល់តែ៤៥គ្រឿងតែប៉ុណ្ណោះខណះម៉ូតូផ្សេងទៀតត្រូវបានយកទៅផ្ទះវិញ អស់ចំនួន៥គ្រឿងនិងបង់ជាប្រាក់ជាបន្តបន្ទាប់នៅឯសាលាខណ្ឌពោធិ៍សែនជ័យ៕