ពលរដ្ឋ​ច្រើន​គ្រួសារ​រង​ផលប៉ះពាល់​ពី​លូ​ហូរ​ទឹកស្អុយ និង​កំទេច​ក្រណាត់​ចេញពី​រោងចក្រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 January, 2017 ក+ ក-

​ភ្នំពេញ​៖​កាលពី​វេលា​ម៉ោង​៩ និង​៣០​ព្រឹក​ថ្ងៃទី​១៧​ខែមករា​ឆ្នាំ​២០១៧ ដោយ​ទទួលបាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ លោក សុទ្ធ ស៊ា​ធ ចៅសង្កាត់​ចោមចៅ បញ្ជា​អោយ​មន្ត្រីសង្កាត់​ចោមចៅ​ចុះទៅ​មើល​ផ្ទាល់​ដោយមាន​លូ​ស្ទះ​បង្ហូរទឹក​ជះក្លិន​ស្អុយ គ្មាន​នរណា​អើពើ​ដោះស្រាយ​នោះទេ​។​
លើសពីនោះ​ទៀត​ក៏​ប្រជាពលរដ្ឋ​ក៏​រង​ផលប៉ះពាល់​ពី​រោងចក្រ​នៅក្បែរនោះ​ដែល​បាន​បញ្ចេញ​ខ្យល់​ពី​រោងចក្រ​ចេញមក​ខាងក្រៅ​ដោយ​លាយឡំ​និង​ក​ម្ចេ​ចក្រ​ណាក់​ល្អិតៗ ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​នៅក្បែរនោះ​ពិបាក​ក្នុង​ការរស់នៅ ទីតាំង​ខាងលើនេះ​ស្ថិតនៅ​ភូមិ​ជម្ពូ​វ័​ន្ត​២ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ឈឹម យឿន អាយុ​២៩​ឆ្នាំ ផ្ទះ​លេខ​០៤ ស្នាក់នៅ​ជិត​តំបន់​នោះ​តំណាងអោយ​គ្រួសារ​ជាច្រើន​បាន​រៀបរាប់​អោយដឹងថា ជុំវិញ​បញ្ហា​នេះ​លោក​បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ចុះ​ធ្វើការ​ពិនិត្យ​នេះ ដោយសារតែ​ពួកគាត់​ពិបាក​ក្នុងការ​ធ្វើដំណើរ​ទៅមក និង​រស់នៅ​ហើយ​មាន​កំទេច​ក្រណាត់​ហុយ​ចេញពី​ក្រុមហ៊ុន ជូ​ឌឺ​ម៉ោ ហ្គា​មិន​អ៊ី​ន​ដ្រា​ស្រៀ​ល អិ​ល​ធី​ឌី ចូល​ពេញ​ផ្ទះ​ធ្វើអោយ​ពួកគាត់​ពិបាក​ក្នុងការ​រស់នៅ​។​
​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​មន្ត្រី​អាជ្ញាធរ​ចោមចៅ​បាន​ចុះទៅ​ត្រួតពិនិត្យ​ផ្ទាល់​ជាក់ស្តែង​ពិតជា​មានការ​កក់ស្ទះ​ប្រព័ន្ធ​លូ​ដែល​ប្រជាពលរដ្ឋ​មិនបាន​ចូលរួម​ជួយ​ថែរក្សា​ទើប​បង្កអោយមាន​ការកក់ស្ទះ​ដូច្នោះ ចំណែក​ក្រុមហ៊ុន​ដែល​បង្ក​ផលប៉ះពាល់​ពី​កំទេចធូលី​ចេញពី​រោងចក្រ​នោះ នឹងធ្វើ​ការណែនាំ​ក្រុមហ៊ុន​អោយជួយ​កែសម្រួល​ឡើងវិញ​៕ បញ្ញា​

16145062_1820417528196809_1235611035_o16130100_1820417601530135_992046487_o16130033_1820417538196808_240062297_o16121688_1820417561530139_359138143_o16107793_1820417588196803_826757947_o