រកឃើញ​សារធាតុ​គីមី​នៅក្នុង​ស្ពៃ​ជូរ និង​គ្រឿង​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 January, 2017 ក+ ក-

ខេត្ត​ព្រះសីហនុ​៖​មន្ត្រី​កាំកុងត្រូល​មកពី​នាយដ្ឋាន​កាំកុងត្រូល និង​សាខា​ខេត្ត​ព្រះសីហនុ​ធ្វើតេស្ត​រកសារ​ធាតុគីមី​លើ​ចំណីអាហារ​តាម​បណ្តា​ទីផ្សា​ធំៗ​នៅក្នុង​ខេត្ត​ព្រះសីហនុ​មានដូចជា​ផ្សារ​វាលរេញ​ក្នុងស្រុក​ព្រៃនប់ និង​ផ្សារលើ​ក្រុងព្រះសីហនុ​។ ការត្រួត​ពុ​នុ​ត្យ​នេះ​ធ្វើឡើង​រយៈពេល​០២​ថ្ងៃ គឺ​ថ្ងៃទី​១៧ និង​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៧ ដោយ​ប្រើ​រថយន្ត​ពិសោធន៍​ចល័ត​។
យោងតាម​ការធ្វើ​តេស្ត​បា​នរក​ឃើញថា ម្ហូបអាហារ​មួយចំនួន​ដូចជា​ស្ពៃ​ជូរ​មាន​ដាក់​សារធាតុ​គីមី​បូរ៉ា​ក់ និង​នៅក្នុង​ម្ហូបអាហារ​គ្រឿង​សមុទ្រ​មាន​សារ​ធាតុគីមី​ហ្វ័​រ​ម៉ុ​ល ហើយ​មន្ត្រី​កាំកុងត្រូល​បាន​ដកហូត​ម្ហូបអាហារ​មាន​សារធាតុ​គីមី​ទាំងនោះ​ទៅ​កំទេចចោល ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​៕

Z5Z3Z