ពលរដ្ឋ​រិះគន់​អាជ្ញាធរខេត្ត​ឃុបឃិត​កាត់​ដី​ក្នុង​(​វិ​មាន​សព​)​លក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 January, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​រស់នៅ​ក្នុងភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច​បាន​រិះគន់​ខ្លាំងៗ​ទៅលើ​អាជ្ញាធរខេត្ត​បាត់ដំបង​ថា បាន​ឃុបឃិត​គ្នា​កាត់​ដី​ក្នុង (​វិមាន​សព​)​លក់​។​
ប្រជាពលរដ្ឋ​បាន​និយាយ​លើកឡើងថា ដី​ក្នុង​(​វិ​មាន​សព​)​ជាទី​កន្លែង​សំរាប់​តម្កល់​សាកសព​របស់​បុព្វបុរស​ខ្មែរ​ដែល​បាន​បូជា​ឈាម​ស្រស់​សាច់​ស្រស់​នៅក្នុង​សមរភូមិ​កាលពី​សម័យ​សង្គ្រាម​ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​ពេលនេះ​ត្រូវបាន​អាជ្ញាធរខេត្ត​បាត់ដំបង​ឃុបឃិត​គ្នា​ពុះ​កាត់​ជា​ពីរ​ដើម្បី​យក​ដី​លក់​។​
ពាក់ព័ន្ធ​ទៅនឹង​ការរិះគន់​លើកឡើង​របស់​ប្រជាពលរដ្ឋ​ខាងលើ​នេះដែរ លោក តោ ហុន ចៅសង្កាត់​ព្រែក​ព្រះស្តេច បាន​ប្រាប់​សារព័ត៌មាន​យើង​កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៧​នេះ​ថា​៖​រឿង​កាត់​ពុះ​ដី​នៅក្នុង (​វិ​មាន​សព​)​លក់​គឺ​ពលរដ្ឋ​ចេះតែ​និយាយ​តៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ តែ​លោក​ក៍បាន​ចូលរួម​មើល​វាស់វែង​ដែរ​ប៉ុន្តែ​ការលក់​ឬ​មិន​លក់​លោក​មិនបាន​ដឹង​ទេ​ព្រោះ​វា​ជា​រឿង​របស់​ថ្នាក់លើ​។​
ចំណែក​លោក សៀង​ឯម វ៉ូ​ន​ស្ហី អភិបាលក្រុង​បាត់ដំបង ក៍បាន​ប្រាប់​សារព័ត៌មាន​យើង​កាលពី​រសៀល​ថ្ងៃទី​១៨ ខែមករា​ដែរ​ថា រឿង​ដី​នៅក្នុង​(​វិមាន​សព​)​គឺ​មិនមាន​ការលក់ដូរ​ដូច​ប្រជាពលរដ្ឋ​លើកឡើង​នោះទេ លោក​បាន​សួរ​ទៅ​ឯកឧត្ដម​អភិបាលខេត្តរង​លោក ងួន រត​នះ​លោក​បាន​ប្រាប់ថា ការរៀបរ​បងខាន់​នេះ​គឺ​ផ្នែក​ខាងមុខ​គឺ​បាន​កែច្នៃ​ធ្វើ​រមណីយដ្ឋាន​ទេសចរណ៍​(​វិ​មាន​សព​)​ដោយ​តុបតែង​ធ្វើជា សួនច្បារ អាង​ហែល​ទឹក កន្លែង​ហាត់ប្រាណ និង​ធ្វើជា​ស្តូក​តម្កល់​អ​ថិ​ធាតុ​សំរាប់​គោរព វិញ្ញាណក្ខន្ធ​។ ដោយឡែក​ផ្នែក​ខាងក្រោយ​គឺមាន​គម្រោង​ធ្វើជា​ឧទ្យាន ដោយ​ប្រមូលយក​ដើមឈើ​ណា​ដែល​កម្រ​យកមក​ដាំ​ជាការ​លំអរ​៕

16121539_1821175998120962_434197691_o16121670_1821176064787622_1920519231_o 16129603_1821176101454285_1922118214_o 16145005_1821176194787609_278633149_o 16145187_1821176141454281_1837237148_o 16145629_1821176201454275_667347074_o