កូរ៉េខាងត្បូង៖រដ្ឋមន្ត្រីក្រសួងវប្បធម៌កូរ៉េខាងត្បូង លោកស្រី Cho Yoon-sun ត្រូវបានឃាត់ខ្លួន ក្រោមចោទប្រកាន់ បង្កើតសិល្បៈជិត១០០០ ដែលស្ថិតក្នុងបញ្ជីខ្មៅ សម្រាប់សម្តែងរិះគន់ការបោះឆ្នោតដកសេចក្តីទុកចិត្តប្រធានាធិបតីប៉ាក ឃឿន ហេ។ នេះបើតាមទីភ្នាក់ងារព័ត៌មានយ៉ុងហាប់។
តុលាការកណ្តាលរបស់ទីក្រុងសេអ៊ូលបានបញ្ជាក់ថា ការចេញដីកាចាប់ខ្លួនលោកស្រី Cho ដោយសារមានសំណើពីរដ្ឋអាជ្ញាដែលចោទថា លោកស្រីបានរំលោភអំណាចរដ្ឋ និងមិនសហការជាមួយតុលាការ។
លោកស្រី Cho Yoon-sun រងការចោទថា ធ្វើជារូបកាតាឡុកដែលបង្ហាញពីការធ្លាក់ចុះរដ្ឋាភិបាល និង ចោទថា សកម្មភាពក្រុមអ្នកវិនិយោគឯកជន ស្ថិតនៅក្រោមការត្រួតត្រាពីរដ្ឋ។ វិធានការនេះ នាំឲ្យមានការខឹងសម្បាពីប្រជាពលរដ្ឋ ដែលពួកគេថា ហាក់ដូចជា ទាញទីក្រុងសេអ៊ូលទៅរកទសវត្សរ៍ឆ្នាំ ១៩៦០ និង១៩៨០ ក្រោមការដឹកនាំរបស់ពួកយោធា រួមបញ្ជូលទាំងការដឹកនាំផ្តាច់ការរបស់លោក ប៉ាក ឈុនហ៊ី ជា ឪពុករបស់លោក ប៉ាក ឃឿនហេ ដែលត្រូវបានបោះឆ្នោតដកសេចក្តីទុកចិត្ត។ កំហឹងមហាជននេះ កើតឡើង នៅពេលដែល ប្រព័ន្ធផ្សព្វផ្សាយសិល្បៈ និង ការកំសាន្តត្រូវបានរឹតបន្តឹងខ្លាំងក្លា៕
រដ្ឋអាជ្ញាកូរ៉េខាងត្បូងចាប់ខ្លួនរដ្ឋមន្ត្រីក្រសួងវប្បធម៌