រដ្ឋមន្ត្រី​ប្រាប់​ពិធីករ​វិទ្យុ ទូរទស្សន៍​រក្សា​ភាពថ្លៃថ្នូរ​ក្នុង​អាជីព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 January, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​សូម​ថែរក្សា​អាជីព​នេះ​ឲ្យ​ថ្លៃថ្នូរ បើ​មិន​ដូច្នេះ​ទេ អាជីព​នេះ សូម​ធាក់​អ្នកចេញ​ហើយ ៖ នេះ​ជាការ​អំពាវនាវ​ជាថ្មី​របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ហើយ​បាន​បង្ហោះ​លើ​ប្រព័ន្ធ Facebook របស់លោក​នាពេល​ថ្មីៗ​នេះ ។​
​លោក ខៀវ កាញារិទ្ធ បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook របស់លោក​ថា បណ្ដុះ បណ្ដាល​ពិធីករ​ពិធី​ការិនី​វិទ្យុ ទូរទស្សន៍ មិនមែនជា​ការលេង​ទេ ហើយ​រឹតតែ​មិនមែន​ងាយ​ទៀត បណ្ដុះបណ្ដាល អ្នក​និយាយ​ព័ត៌មាន ព្រោះ​មិនមែន​គ្រាន់តែ​និយាយ​ឲ្យ​លឺ​នោះទេ ត្រូវមាន​ទាំង​សីលធម៌ មាន​ទាំង​ចំណេះដឹង ។ សូម​ថែរក្សា​អាជីព​នេះ​ឲ្យ​ថ្លៃថ្នូរ បើ​មិន​ដូចនេះ​ទេ អាជីព​នេះ​សូម​ធាក់​អ្នកចេញ​ហើយ​!” ។​
​យ៉ាងណាក៏ដោយ នេះ​មិនមែនជា​លើក​ទី​១​នោះទេ ដែល​លោក​រដ្ឋមន្ត្រី​បានធ្វើការ​អំពាវនាវ​និង​ក្រើនរម្លឹក​ដល់​អ្នកសារព័ត៌មាន សំខាន់ ពិធីករ ពិធី​ការិនី វិទ្យុ និង​ទូរទស្សន៍ ឲ្យ​រក្សា​ភាពថ្លៃថ្នូរ​ក្នុង​វិជ្ជាជីវៈ សំខាន់​ការប្រើ​ពាក្យពេចន៍ ព្រោះ​បើ​មិន​រក្សាបាន​នូវ​ភាពថ្លៃថ្នូរ​ក្នុង​អាជីព​ទេ វា​ងាយ​នឹង​ធ្លាក់​ចូលទៅក្នុង​ភាព​អំនួត​ឬ​ជោរ នាំ​ដល់​ការបាត់បង់​អាជីព៕

Hong-0542