ភ្នំពេញ៖សម្ថតកិច្ចខណ្ឌមានជ័យសហការកម្លាំងប៉ុស្តិ៍ឃាតខ្លួនមេខ្លោងជួញដូរសារធាតុញៀនម្នាក់កាលពីរសៀលម្សិលមិញស្ថិតនៅតាមផ្ទះលេខ៦៤៩ ក្នុងភូមិដំណាក់ឆំ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះដឹកនាំដោយលោក ហួរ ម៉េងវាង អធិការងខណ្ឌមានជ័យនិងលោក ម៉ៅ សាវឿន នាយប៉ុស្តិស្ទឹងមានជ័យនិងកម្លាំង អធិការខណ្ឌមានជ័យ ជាច្រើនទៀតចូលរួម។
លោក ហួរ ម៉េងវ៉ាងអធិការរងមានជ័យ បានអោយដឹងថាជនសង្ស័យមានឈ្មោះ ណែម រតនះ អាយុ ៣៣ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ លោកបានបន្តទៀតថាក្នុងប្រតិបត្តិកានេះកម្លាំងរបស់លោកបានតាមដានជនសង្ស័យម្នាក់នេះជាយូរមកហើយនៅថ្ងៃនេះក៏បានឃើញជនសង្ស័យនេះបាននិងកំពុងតែស៊ីបាយនៅអាសយដ្ឋានខាងលើនេះបានឃាត់ខ្លួនមកបានរកឃើញនៅក្នុងខ្លួនមានម្សៅក្រាមសថ្លា (ថ្នាំញៀន )ចំនួន៩កញ្ចប់ធំ(ធំ១និងតូច៨កញ្ចប់)និងកាំភ្លើងប៊ិច១ដើម។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ចូនបន្តទៅអធិកាខណ្ខមានជ័យចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕