តវ៉ា​ដល់​តុលាការ​ករណី​ចាប់ខ្លួន​សហគមន៍​ដីធ្លី​នៅ​សៀមរាប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 January, 2017 ក+ ក-

​ខេត្ដ​សៀមរាប​៖​ពលរដ្ឋ​ដែលមាន​ជម្លោះដីធ្លី​នៅ​ខេត្ដ​សៀមរាប ប្រមាណ​៦០​នាក់​កាលពី​ម្សិលមិញ​បាន​ប្រមូល​ផ្ដុំគ្នា​នៅខាងមុខ​តុលាការ ទាមទារ​ឲ្យ​ដោះលែង​តំណាង​ពួកគាត់​វិញ ដោយ​អះអាងថា​ការចាប់ខ្លួន​តំណាង​រូបនោះ​ជា​រឿង​អ​យុត្ដិធម៌​។​
​ការតវ៉ា​នេះ ធ្វើឡើង​បន្ទាប់ពី​សមត្ថកិច្ច​បាន​ចាប់ខ្លួន​តំណាង​សហគមន៍​ដីធ្លី​ម្នាក់​នៅ​នៅ​ភូមិ​ត្បែង​លិច ស្រុក​បន្ទាយស្រី ខេត្ដ​សៀមរាប លោក ចាន់ រិ​ទ្ធ ហើយ​បាន​បញ្ជូន​ខ្លួន​មក​តុលាការ ដោយ​ចោទ​ពីបទ​ឆបោក​ទឹកប្រាក់​ជិត​៣​ម៉ឺន​ដុល្លារ​ពី​ឈ្មួញ​ទិញ​ដី​ឈ្មោះ យឹម សារី​ន ។ ប៉ុន្តែ​ពលរដ្ឋ​ថា ជា​អំពើ​អយុត្តិធម៌​ទៅវិញ ។​
​អ្នកស្រី ម៉ាប់ ផឹ​ប សមាជិក​សហគមន៍​នៅ​ភូមិ​ត្បែង​លិច ស្រុក​បន្ទាយស្រី ឲ្យ​ដឹងថា ការឃុំខ្លួន​លោក ចាន់ រិ​ទ្ធ អ្នកស្រី​ថា​ជា​រឿង​អ​យុត្ដិធម៌ ព្រោះ​លោក ចាន់ រិ​ទ្ធ ជា​ជនរងគ្រោះ​ធ្លាប់​ត្រូវ​ជន​មិន​ស្គាល់មុខ​បាញ់​គម្រាម​ទៅលើ​គេ​ជាច្រើន​គ្រាប់ ប៉ុន្ដែ​សមត្ថកិច្ច​មិនទាន់​រក​ដំណោះស្រាយ​នៅឡើយ ហើយ​បែរជា​ចាប់ខ្លួន​តំណាង​ពួកគាត់​ទៅវិញ​។ ពួកគាត់​ទាមទារ​ឲ្យ​តុលាការ​ខេត្ដ​នេះ ទម្លាក់​បទ​ចោទ​និង​ផ្ដល់​យុត្ដិធម៌​ដល់​តំណាង​សហគមន៍​រូបនោះ​៕

Photo_Template_872x562-23