វៀតណាមឃាត់ខ្លួនអ្នករិះគន់រដ្ឋាភិបាលតាមប្រព័ន្ធអ៊ិនធើណែត
ហាណូយ៖ស្ត្រីម្នាក់ត្រូវបាននគរបាលវៀតណាមឃាត់ខ្លួនពាក់ព័ន្ធករណីសកម្មភាពរិះគន់រដ្ឋាភិបាល តាមរយៈអ៊ិនធើណែត។ នេះបើតាមយោងការផ្សាយទីភ្នាក់ងារសារព័ត៌មាន Strait Times។
សារព័ត៌មានដដែលបញ្ជាក់ថា ស្រី្តដែលឃាត់ខ្លួននោះមានឈ្មោះ Tran Thi Nga អាយុ៣៩ឆ្នាំ ត្រូវបានឃាត់ខ្លួននៅខេត្តភាគខាងជើងរបស់វៀតណាម ដែលនគរបាលចោទថា គេហទំព័ររបស់គាត់ មានការផ្សព្វផ្សាយយុទ្ធនាការតាមការសរសេរ និងវីឌីអូបំផុសឲ្យសាធារណជនងើបឡើងប្រឆាំងរដ្ឋាភិបាល៕