លោក Mike Pompeo ត្រូវបានទទួលស្គាល់ជានាយក CIA ជាផ្លូវការ
វ៉ាស៊ីនតោន៖ទីភ្នាក់ងារសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧ថា លោក Mike Pompeo ត្រូវបានព្រឹទ្ធសមាជិកសភាអាមេរិកបោះឆ្នោតអនុម័តទទួលស្គាល់ហើយ ជានាយកទីភ្នាក់ងារ ស៊ើបការណ៍សំងាត់ CIA ក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោក ដូណាល់ ត្រាំ។
ព្រឹទ្ធសមាជិកសភាបានបោះឆ្នោតអនុម័តក្នុងសំឡេងគាំទ្រ៦៦ទល់នឹង៣២សំឡេង ទទួលស្គាល់ លោក Mike Pompeo ជានាយកទីភ្នាក់ងារស៊ើបការសំងាត់ CIA ខណៈព្រឹទ្ធសមាជិកសភាមួយរូប មកពីគណបក្សសាធារណរដ្ឋ Rand Paul បានបោះឆ្នោតជំទាស់៕