ដោយ៖បញ្ញា
ភ្នំពេញ៖ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលូនចូលកន្លែងផ្ញើម៉ូតូបម្រុងលួចម៉ូតូ តែត្រូវបានសន្តិសុខឃើញទាន់នាំគ្នាព្រួតចាប់បានហើយវាយម្នាក់មួយដៃមួយជើងទ្រមខ្លួន ទើបប្រគាល់អោយសមត្ថកិច្ច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នៅចំណុចផ្លូវឌួនងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមការរៀមរាប់ពីសន្តិសុខបានអោយដឹងថា នៅមុនពេលកើតហេតុគឹបានឃើញជនសង្ស័យនេះលូនចូលរបងដែលជាកន្លែងផ្ញើរបស់សហគ្រាស ឌីន ហាន ដែលមានទីតាំងនៅកន្លែងកើតហេតុខាងលើដើម្បីធ្វើសកម្មភាពលួចម៉ូតូ ខណៈពេដែលកំពុងធ្វើសកម្មភាពលួចម៉ូតូនោះ សន្តិសុខក៏បានឃើញទាន់ក៏នាំគ្នាដេញចាប់ រួចក៏ស្វាគមន៍ដោយកណ្តាប់ដៃ និងជើងតែម្តង បណ្តាលអោយជនរងគ្រោះបែកមុខបែកមាត់គួរអោយអាណិត រួចហើយក៏ប្រគល់អោយសមត្ថកិច្ចតែម្តង។
ក្រោយពីពេលបានប្រគល់អោយសមត្ថកិច្ចបញ្ជូនទៅកងរាជអាវុធហត្ថខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាត់ទោសតាមផ្លូវច្បាប់៕