ចាប់​រំលោភ​ក្មេងស្រី​បានសម្រេច​៣​ដង​ផ្ទួនៗ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 January, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ច្បារអំពៅ​២​ទៅ​ចាប់ខ្លួន​បុរស​ចំណាស់​ម្នាក់​ដល់ផ្ទះ​បន្ទាប់ពី​បែកធ្លាយ​ករណី​ចាប់រំលោភ​សេពសន្ថវៈ​ក្មេងស្រី​អាយុ​៨​ឆ្នាំ​ម្នាក់​បានសម្រេច​រហូត​៣​ដង ដែល​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៨​ព្រឹក ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៧ ស្ថិតក្នុង​ភូមិ​ដើម​ស្លែង​១ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​។​
សមត្ថកិច្ច​បានដឹងថា ជនសង្ស័យ​ឈ្មោះ ស្រ៊ុន ចាន់ថា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ស្រុកកំណើត​នៅ​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្នាក់នៅ​ម្តុំ​ទួល​តឹង កន្លែង​ផ្នូរខ្មោច​ភូមិ​សង្កាត់​ខាងលើ​។ ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ថ​.​ស​.​ព អាយុ​៨​ឆ្នាំ ស្នាក់នៅ​ជាមួយ​ម្តាយ​ដែលមាន​សតិ​មិន​ប្រក្រតី និង​ជីដូន​ចំណាស់​ដែល​គ្មាន​លទ្ធភាព​ធ្វើ​អ្វី​បាន​ដោយ​រូបនាង​កំព្រា​ឪពុក​តាំងពី​អាយុ​២​ខួ​បក​ម្ល៉េះ ។​
​ក្មេងស្រី​រងគ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹងថា បុរស​ចំណាស់​ខាងលើ​បាន​លួងលោម​នាង​ឲ្យ​ទៅផ្ទះ​របស់គេ រួច​ចាប់រំលោភ​ដោយ​បង្ខំ​រហូត​បានសម្រេច​ចំនួន​៣​ដង​ផ្ទួនៗ​គ្នា ។ ក្មេងស្រី​ដដែល​បន្ត ក្រោយមក​មាន​អង្គការ​មនុស្សធម៌​មួយ​បាន​ចុះទៅ​ភូមិ​ខាងលើ ក្មេងស្រី​រងគ្រោះ​ក៏បាន​រៀបរាប់​ប្រាប់​ពី​អំពើ​ដែល​ជនសង្ស័យ​ប្រព្រឹត្ត​មកលើ​ខ្លួន ទើប​ខាង​តំណាង​អង្គការ​បាន​ទូរស័ព្ទ​ទៅកាន់​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​តែម្តង​។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​បដិសេធ​ជាដាច់ខាត​ថា ខ្លួន​មិនបាន​ប្រព្រឹត្ត​អំពើ​អ្វី​ទាំងអស់​ទៅលើ​ក្មេងស្រី​រងគ្រោះ គ្រាន់​ត្រឹម​ជា​អ្នកជិតខាង​គ្នា​ប៉ុណ្ណោះ តែ​ទោះបីជា​យ៉ាងណា​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ច្បារអំពៅ​២​រង់ចាំ​បន្ត​នីតិវិធី​នៅពេល​ក្រោយ​៕

4549684e-3857-4795-b891-aa4ef9957eae