សុំ​ម៉ែ​ដណ្តឹងប្រពន្ធ​មិនបាន​សម្រេច​ចងក​បញ្ចា​ប់​ជីវិត​ខ្លួនឯង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 January, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​ខេត្តបាត់ដំបង​៖​ខឹង​ឪពុកម្តាយ​មិន​ដណ្តឹងប្រពន្ធ​អោយ សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន​បញ្ជាក់​ពី​ភាព​ទ្រាំលែងបាន​តទៅទៀត​។ កម្លាំង​ទីបញ្ជាកា​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​បានអោយដឹងថា ករណី​ធ្វើអត្តឃាត​ដោយ​ការចងក​បញ្ចប់ជីវិត​ខ្លួនឯង​នៅក្នុង​បន្ទប់ទឹក​នេះ​បាន​បង្ករ​ការភ្ញាក់ផ្អើល​ឡើង​នៅវេលា​ម៉ោង​១០ និង​០០​នាទី​ថ្ងែ​ទី​២៤ ខែមករា ឆ្នាំ​២០១៧​ត្រង់ចំនុច​ភូមិ​ចុង​សំ​ណាយ ឃុំ​ជ្រៃ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​
​យុវជន​គិត​ខ្លី​ធ្វើអត្តឃាត​សម្លាប់ខ្លួន​នេះដែរ​មានឈ្មោះ​សាន សល់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ របរ​ធ្វើស្រែ​រស់នៅក្នុង​បន្ទុក​ជាមួយ​ឪពុក ម្តាយ​ឋិត​នៅ​ក្នង​មូលដ្ឋាន​កើតហេតុ​ខាងលើ នៅ​ថ្ងៃកើតហេតុ​បាន​ចូលទៅ​សម្ងំ​នៅក្នុង​បន្ទប់ទឹក​មួយសន្ទុះ​ធំ​ហើយ​បាន​យក​ខ្សែ​ចង​គោ​ចងក​ភ្ជាប់​ទៅនឹង​ធ្នឹម​បន្ទប់ទឹក​សម្លាប់ខ្លួន​តែម្តង​៕

IMG_4898