លោកស្រី Nikki Haley ក្លាយជាអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំ UN
វ៉ាស៊ីនតោន៖អភិបាលរដ្ឋ South Carolina លោកស្រី Nikki Haley ត្រូបានព្រឹទ្ធសភាអាមេរិកបោះឆ្នោតអនុម័តដើម្បីទទួលស្គាល់ជាអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧។
ស្ត្រីវ័យ៤៥ឆ្នាំរូបនេះត្រូវបានព្រឹទ្ធសមាជិកបោះឆ្នោតក្នុងសំឡេងគាំទ្រ៩៦សំឡេង លើ០៤សំឡេង។ ទន្ទឹមនោះលោកស្រី Nikki បានធ្វើឱ្យសមាជិកព្រឹទ្ធសភាភាគច្រើន មានការចាប់អារម្មណ៍ជាខ្លាំង នៅក្នុងអំឡុងពេលសវនាការមួយក្នុងខែមករានេះ ជាពិសេសនៅពេលដែល បានសន្យាថា នឹងដាក់សម្ពាធលើអង្គការសហប្រជាជាតិឱ្យធ្វើកំណែទម្រង់ ព្រមទាំងតស៊ូប្រយុទ្ធផងដែរដើម្បីសិទ្ធិមនុស្ស និងការគាំទ្រដល់ស្ថាប័នអន្តរជាតិទាំងឡាយ៕