អំពើហិង្សា​បង្ក​មកពី​គំនូរ​ស្រាត​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 January, 2017 ក+ ក-

​កូរ៉េខាងត្បូង​៖​គំនូរ​អាក្រាតកាយ​រប​ស់​ប្រធានាធិបតី​រង​ការចោទប្រកាន់​របស់​កូរ៉េខាងត្បូង​លោកស្រី Park Geun- Hye បាន​បង្ក​ឲ្យ​មាន​អំពើហិង្សា​នៅ សភា​របស់​ប្រទេស​នេះ​។ រូបភាព​នេះ​គឺជា​ផ្នែក នៃ ការតាំងពិព័រណ៍​មួយ​នៅឯ​សភាជាតិ​ដែល​ក្នុងនោះ​រួមមាន​វត្ថុ​សិល្បៈ​របស់​វិចិត្រករ​ចំនួន​២២​នាក់​ដែល​ចំអក​ដល់​លោកស្រី Park និង​មិត្តភក្តិ​ជិត​ស្និ​ទ្ធិ​របស់លោក​ស្រី​គឺ Choi Soon-Sil ដែល ជា ចំណុចកណ្តាល​នៃ​រឿងអាស្រូវ​ពុករលួយ​ដែល​នាំ​ឲ្យ​មានការ​ចោទប្រកាន់​លោកស្រី Park ។​
​នៅក្នុង​រូបភាព​ដើម​កាលពី​សតវត្សរ៍​ទី​១៩​ដែលមាន​ឈ្មោះថា Olympia របស់​វិចិត្រករ Edouard Manet ដែល​តាំង​បង្ហាញ​នៅ Musee d’Orsay ក្នុង​ទីក្រុង​ប៉ារីស ស្ត្រី​ស្បែក​ស​អាក្រាតកាយ​ម្នាក់​ដែល​គេ​កំណត់ថា​ជា​ស្រីខូច​គឺ​បាន​ដេក​គ្មាន​សម្លៀកបំពាក់​ខណៈ​អ្នកបម្រើ​ស្បែក​ខ្មៅ​ម្នា​ក់បាន​យក​ផ្កា​ឲ្យ​នាង​។ រូបថត​របស់​លោកស្រី Park គឺមាន​កូន​ឆ្កែ​ពីរ​ក្បាល​លោត​លើ​ភ្លៅ​របស់​នាង​។​
​ទីភ្នាក់ងារ​ព័ត៌មាន Yonhap របស់​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា ក្រុម​អ្នកគាំទ្រ​របស់លោក​ស្រី Park ប្រមាណ​២០​នាក់​បាន​ឆេវឆាវ​នៅក្នុង​ការតាំងពិព័រណ៍​នោះ​ដោយ​ហែក​រូបភាព​នេះ​។ ទីភ្នាក់ងារ​ដដែល​បាន​ឲ្យ​ដឹងថា សមាជិក​ក្រុម​ស្តាំនិយម​មួយរូប​ដែលមាន​វ័យ​៦៣​ឆ្នាំ​ត្រូវបាន​ចាប់ខ្លួន​និង​ម្នាក់ទៀត​កំពុង​ត្រូវបាន​ស្វែងរក​ដោយ​ប៉ូលិស​។​
​លោក Pyo Chang-won តំណាងរាស្ត្រ​គណបក្សប្រឆាំង​ដែល​បានរៀបចំ​ការតាំងពិព័រណ៍​នេះ​បាន​និយាយ​ការពារ​ចំពោះ​រូបគំនូរ​នេះ​ដែល​បង្ក​ឲ្យ​មានការ​ចោទប្រកាន់​រើសអើង​ភេទ​និង​រសជាតិ​អាក្រក់​។ លោក​បាន​និយាយថា “​វា​ពិតជា​មិន​សម​ប៉ុន្តែ​ខ្ញុំ​ជឿថា​វា​គឺ​ស្ថិតក្នុង​ព្រំដែន​នៃ​សេរីភាព​នៃ​សិល្បៈ​”​។​
​លោក Lee Koo-Young ដែលជា​អ្នក​គូររូប​នេះ​គឺជា​វិចិត្រករ​ម្នាក់​ក្នុងចំណោម​វិចិត្រករ​ជិត​១០,០០០​នាក់​ដែល​ស្ថិត​លើ “​បញ្ជីខ្មៅ​” របស់​រដ្ឋាភិបាល​អភិ​រក្ស​និយម​សម្រាប់​ការរិះគន់​លោកស្រី Park​។ អ្នក​ដែលមាន​ឈ្មោះ​ទាំងនោះ​ត្រូវបាន​គេ​និយាយថា​បាន​ដកហូត​ពី​ការឧបត្ថម្ភ​ធន​របស់​រដ្ឋាភិបាល​និង​ការវិនិយោគ​ឯកជន​ព្រមទាំង​ត្រូវ​បានដាក់​នៅក្រោម​ការឃ្លាំមើល​របស់​រដ្ឋ​ផងដែរ​៕

images-31