សភា​សម្រេចយក​ថ្ងៃ​៣១​មករា​ប្រជុំ​ដកតំណែង​លោក កឹម សុខា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 January, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​ទីបំផុត​រដ្ឋសភា​បាន​សម្រេចយក ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៧ ខាងមុខនេះ ដើម្បី​ប្រជុំ ពិភាក្សា​និង​អនុម័ត​សេចក្តីស្នើ វិសោធនកម្ម​បទបញ្ជា ផ្ទៃក្នុង​នៃ​រដ្ឋសភា ត្រង់​ជំពូក​ទី​១២​ថ្មី ប្រការ​៤៨​ថ្មី (​បី​) ដែល​អាច​និយាយថា ដើម្បី​សម្រេច​ដកតំណែង​លោក កឹម សុខា ពី​តំណែង​ប្រធាន​ក្រុមតំណាងរាស្ត្រ​ភាគតិច​ក្នុង​រដ្ឋសភា​។​
​សូមបញ្ជាក់ថា ក្រុមតំណាងរាស្ត្រ​មតិ​ភាគច្រើន ដែលមាន​សម្តេច ស ខេង ជា​ប្រធាន និង​លោក សម រង្ស៊ី ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ ភាគតិច ត្រូវបាន​បង្កើតឡើង ក្រោយ​បញ្ចប់ បញ្ហានយោបាយ នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ ។ ប៉ុន្តែ​នៅ​ចុងឆ្នាំ​២០១៦ សម្តេច ហ៊ុន សែន បានប្រកាសថា លោក កឹម សុខា វិញ​ទេ​ជា​ដៃគូ​សន្ទនា ជាមួយ​សម្តេច ក្រោយពី​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ បាន​គាំទ្រ​ឲ្យ​លោក កឹម សុខា ក្លាយជា​ប្រធាន ក្រុមតំណាងរាស្ត្រ មតិ​ភាគតិច​វិញ ។ ប៉ុន្តែ​ប្រសិនបើ​រដ្ឋសភា​អនុម័ត​លើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​ត្រង់​ជំពូក​ទី​១២​ថ្មី ប្រការ​៤៨​ថ្មី​នោះ លោក កឹម សុខា នឹង​បាត់បង់​តំណែង​នោះ​តែម្តង​៕

89a9cf9e5373b28bae849599934b4c7b167