ដោយ៖ប៉ែន សុផល
បាត់ដំបង៖លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងទ័ពជើងគោក បានសំណេះសំណាលនិងបំពាក់ឋានន្តរសក្ដិជូននាយទាហានដែលចូលបំរើកងទ័ពក្នុងឆ្នាំ១៩៧៩ចុះចំនួន៤២១នាក់។
ពិធីនេះប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ក្នុងបរវេណមជ្ឈមណ្ឌលសុភមង្គលស្ថិតក្នុង សង្កាត់ទួលតាឯក ក្រុងបាត់ដំបងដែលមាននាយទាហានត្រូវបំពាក់ចំនួន៤២១នាក់ ក្នុងនោះមានថ្នាក់ឧត្តមសេនីយ៍ចំនួន៤១នាក់ ថ្នាក់វរសេនីយ៍ឯកចំនួន៩៥នាក់ ថ្នាក់វរសេនីយ៍ទោចំនួន១៤០នាក់ ថ្នាក់វរសេនីយ៍ត្រីចំនួន៦៨នាក់ ថ្នាក់អនុសេនីយ៍ឯកចំនួន៣៥នាក់ ថ្នាក់អនុសេនីយ៍ទោចំនួន១០នាក់ ថ្នាក់អនុសេនីយ៍ត្រីចំនួន២១នាក់ និងថ្នាក់ចំណុងចំនួន២១នាក់។
លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការបំពាក់ឋានន្តរសក្ដិជូននាយទាហាននាពេលនេះគឺជាការលើកផ្តល់កិត្តិយសនិងដឹងគុណ ចំពោះកងទ័ពដែលបានបម្រើជាតិមាតុភូមិជាពិសេសនៅក្នុងដំណាក់កាលគ្រាលំបាកបំផុត។ លោកបន្តថា ការជ្រើសរើសយកតែកងទ័ពបំរើកាងារនៅក្នុងគោលនយោបាយឆ្នាំ១៩៧៩ចុះយកមកបំពាក់ថ្ងៃនេះគឺជាព្រឹត្តិការប្រវត្តិសាស្ត្រងងឹតបំផុតដែលប្រទេសជាតិយើងរងរបបតាំងពីលន់ណុលទំលាក់គ្រាប់រងការលំបាកបំផុត។
ហើយក្រៅពីគោលនយោបាយឆ្នាំ១៩៧៩ចុះនេះថ្នាក់ដឹកនាំក្រសួងក៍កំពុងពិចារណាទៅលើគោលនយោបាយផ្សេងទៀត ហើយបើសិនបងប្អូនកងទ័ពដែលមានឈ្មោះហើយនៅអត់ទាន់បានបំពាក់សូមកុំភ័យគឺនឹងអាចបំពាក់នៅតង់ទី២ឆាប់ៗនេះនៅមុនថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ៕
លោក ហ៊ុន ម៉ាណែត សំណេះសំណាល និងបំពាក់ឋានន្តរស័ក្តិនាយទាហាន៤២១នាក់