បាញ់ប្រហារ​ក្នុង​ព្រះវិហារ​មួយ​នៅ​កាណាដា​សម្លាប់​មនុស្ស​០៥​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 January, 2017 ក+ ក-

កាណាដា​៖​ខ្មាន់កាំភ្លើង​មួយក្រុម​បាន​បើក​ការបាញ់ប្រហារ​ក្នុង​ព្រះវិហារ​មួយកន្លែង ស្ថិតនៅក្នុង​ទីក្រុង​កេ​បិ​ច ប្រទេស​កាណាដា បណ្តាល​ឲ្យ​មនុស្ស​០៥​នាក់​បាន​ស្លាប់​នៅ​ហ្នឹង​កន្លែងកើតហេតុ​។​ហេតុការណ៍​កើតឡើង​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ (​ម៉ោង​នៅ​ទីក្រុង​កេ​បិ​ច​)​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
​សាក្សី​និយាយថា ខ្មាន់កាំភ្លើង​មាន​គ្នា​បីនាក់​បាន​ចូលទៅ​ធ្វើការ​បាញ់រះ​នៅក្នុង​ព្រះវិហារ​អ៊ីស្លាម​មួយ ក្នុង​ទីក្រុង​កេ​បិ​ច ដែលជា​មជ្ឈមណ្ឌល​វប្បធម៌​អ៊ីស្លាម​ផងដែរ​។ បើតាម​ប៉ុន្តែ​ប៉ូលិស​កាណាដា​បាន​ឲ្យ​ដឹងថា​នៅក្នុង​ព្រះវិហារ មាន​មនុស្ស​សរុប​ខ្ទង់​៤០​នាក់​។​
​ប៉ូលិស​បញ្ជាក់ថា មនុស្ស​០៣​នាក់​ដែល​រង​ការបាញ់ប្រហារ​បណ្តាល​ឲ្យ​ស្លាប់​នោះ​គឺជា​ក្រុម​អ្នកប្រតិបត្តិ​សាសនា​អ៊ីស្លាម​ហើយ​មនុស្សម្នា​ជាច្រើន​ទៀត​នៅក្នុង​ព្រះវិហារ​ក៏បាន​ទទួលរង​របួស​ផងដែរ៕

588ea9db6712a1485744675008