ប្រទេសចិន៖យោងតាមគេហទំព័ររបស់ចិនបានឲ្យដឹងថា កាលពីម្សិលមិញបុរសម្នាក់បានត្រូវសត្វខ្លាខាំហែកស៊ីនៅក្នុងសួនសត្វ Youngor Wildlife ក្នុងទីក្រុង Ningbo ស្ថិតនៅប្រមាណ២០០គីឡូម៉ែត្រភាគខាងត្បូងទីក្រុងសៀងហៃប្រទេសចិន។
គេហទំព័រដដែលបន្តថា បុរសរងគ្រោះពាក់អាវខ្មៅមិនស្គាល់អត្តសញ្ញាណ បានដើរចូលទៅក្នុងរបងដែលហ៊ុំព័ទ្ឋសួនសត្វខាងលើនេះ ហើយសត្វខ្លាពីរក្បាលបានដើរមកក្បែរ ហើយបុរសនោះបានស្រែកយ៉ាងតក់ស្លុតឲ្យគេជួយ ប៉ុន្តែភ្លាមៗសត្វខ្លាក៏បានហក់មកខាំពាំហែកស៊ីតែម្តង។ គេមិនដឹងថា តើបុរសនោះមានបញ្ហាអ្វីទេបានជាដើរចូលក្នុងរបងហាមឃាត់ ខណៈប្រពន្ឋនិងកូនបុរសរងគ្រោះស្ថិតនៅក្នុងការដើរកម្សន្តក្នុងសួនសត្វនេះដែរ។
គួរបញ្ជាក់ថា គឺជាលើកទី២ហើយ បន្ទាប់ពីករណីដូចគ្នានេះបានកើតឡើងកាលពី៦ខែមុន៕