ល្បែងស៊ីសង ជល់​មាន់​មួយកន្លែង​នៅ​ស្រុក​សង្កែ​ដំណើរ​ការដោយ​សុវត្ថិភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 January, 2017 ក+ ក-

ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ល្បែងស៊ីសង​ប្រជល់មាន់​មួយកន្លែង​កំពុងបើក​លេង​ភ្នាល់​ដាក់​លុយ​យ៉ាង​អាណាធិបតេយ្យ​ចាញ់​ឈ្នេះ​រាប់លាន​ក្នុង​មួយថ្ងៃៗ​នៅក្នុង​ស្រុក​សង្កែ​តែ​សមត្ថកិច្ច​មិនមាន​ចំណាត់ការ​។
ប្រជាពលរដ្ឋ​បាន​និយាយថា ល្បែងស៊ីសង​ប្រជល់​មួយកន្លែង​នៅ​ចំណុច​ភូមិ​ថ្មី ហៅ​កងកេង ស្ថិតក្នុង​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ​ដែលមាន​ម្ចាស់​សង្វៀន​ឈ្មោះ​វែ​ន​អឿន​កំពុងបើក​លេង​ភ្នាល់​ដាក់​លុយ​យ៉ាង​អាណាធិបតេយ្យ​ចាញ់ឈ្នះ​លុយរាប់​លាន​ក្នុង​មួយថ្ងៃៗ​ហើយ​មិនដែល​ឃើញ​មាន​សមត្ថកិច្ច​ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​ណា​ម្នាក់​ចុះទៅ​ហាមឃាត់​ឬ​បង្ក្រាប​ឡើយ​។​
ប្រភព​មួយចំនួនទៀត​បាន​រិះគន់ថា​ដោយសា​តែ​សមត្ថកិច្ច​និង​អាជ្ញាធរ​តាម​មូលដ្ឋាន​បណ្តោយ​អោយមាន​ការប្រព្រឹត្ត​លេង​នូវ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដោយ​មិន​ធ្វើការ​បង្ក្រាប​នេះហើយ បានធ្វើអោយ​ប្រជា​ពល​ខ្មែរ​ជាច្រើន ធ្លាក់ខ្លួន​ក្រ ជំពាក់​លុយ​អង្គការ ឈ្លោះប្រកែក បែកបាក់​គ្រួសារ និង​ចំណាក់ស្រុក​ជាដើម​។
ពាក់ព័ន្ធ​ទៅនឹង​ករណី​ល្បែងស៊ីសង​ប្រជល់មាន់​ខាងលើ លោក ប៉ែន ចាន់​រ័ត្ន នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​កំពង់​ព្រៀង​បាន​ប្រាប់​អ្នកសារព័ត៌មាន​(​មេគង្គ​ប៉ុស្តិ៍​)​យើង​នៅ​រសៀល​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៧​នេះ​ថា សួរ​មក​ខ្ញុំ ខ្ញុំ​មិនដឹង​ឆ្លើយ​យ៉ាងម៉ិច​ទេ​ទាល់តែ​សួរ​ទៅ​លោក​អធិការ​ទៅ​ទើប​ដឹង​។​
ចំណែក​លោក ស៊ុន សុវណ្ណ អធិការនគរបាល​ស្រុក​សង្កែ ពាក់ព័ន្ធ​ទៅនឹង​ករណី​ល្បែងស៊ីសង​ប្រជល់មាន់ ខាងលើនេះ លោក​បាន​ប្រាប់​តាមរយៈទូរស័ព្ទ​​នៅ​រសៀល​ថ្ងៃនេះ​ផងដែរ​ថា កុំ​ទាន់​អាល​ធ្វើអោយ​បែក លោក​បាន​ត្រៀមកម្លាំង​បំរុង​ចុះទៅ​បង្ក្រាប​ហើយ​៕​

16444157_1826537944251434_1912617402_o

16389127_1826538000918095_1967328338_o 16389271_1826537987584763_1380243080_o 16443053_1826537997584762_1815147611_o 16443101_1826537947584767_2087784263_o