បទបញ្ជាផ្ទៃក្នុងប្រការ៤៨ថ្មី (បី) ត្រូវសភាអនុម័តដោយសំឡេង៦៧លើ៦៧
រាជធានីភ្នំពេញ៖សភាបានអនុម័តទាំងស្រុងដោយសំឡេង៦៧លើ៦៧សំឡេងនូវបទបញ្ជាផ្ទៃក្នុងរដ្ឋសភាប្រការ៤៨ថ្មី (បី) ដោយសំឡេង៦៧លើ៦៧ ដោយក្លាយទៅជា ប្រការ៤៨ថ្មី (បួន)។ ចំណែកខ្លឹមសារនៃជំពូក១២ ប្រកា៤៨ថ្មី(បួន) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា បានចែងថា សមាជិកសភា១០រូប មានសិទ្ធិបង្កើតជាក្រុមតំណាងរាស្ត្រមួយនៅក្នុងសភា ដោយមានប្រធានម្នាក់ និងអនុប្រធានម្នាក់។ គណបក្សទាំងឡាយណាដែលមានសមាជិកតិចជាង១០នាក់ នៅក្នុងសភាមានសិទ្ធិជ្រើសរើសយកក្រុមណាមួយដើម្បីចូលរួម។
យ៉ាងណាក៏ដោយ តំណាងរាស្ត្រទាំងអស់នៃគណបក្សប្រឆាំងមិនបានចូលរួមក្នុងកិច្ចប្រជុំសភា ដើម្បីធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភាខាងលើនេះទេ៕