ដោយ៖បញ្ញា
ភ្នំពេញ៖បុរសម្នាក់ជាកម្មករលាយបេតុងរបស់ក្រុមហ៊ុន ហាយ លែន ជាអកុសលពេលកំពុងធ្វើការត្រូវបានឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ពេលដែលរថយន្តកំពុងបាញ់បេតុងមួយគ្រឿងបានប៉ះជាមួយនឹងខ្សែភ្លើងខណ:ដែលបុរសនោះកំពុងលាយចាក់បេតុងនៅក្នុងការដ្ឋានសំណង់ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង១០ នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០៧ នៅតាមបណ្តាយផ្លូវអូដឹមកប់ស្រូវ ស្ថិតនៅភូមិជុងរុង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
សពជនរងគ្រោះដែលបានស្លាប់ឈ្មោះ ហ៊ិន សាវី អាយុ២៤ឆ្នាំ មានមុខរបរជាកម្មកររបស់ក្រុហ៊ុនរថយន្តលាយបេតុង ហាយ លែន រយៈពេល៣ឆ្នាំហើយ មានទីលំនៅក្នុងភូមិទ្រា ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគឹមានរថយន្តលាយបេតុងរបស់ក្រុមហ៊ុន ហាយ លែន បានមកចាក់បេតុងដែលកំពុងសាងសងផ្ទះល្វែងមួយកន្លែងដែលស្ថិតនៅទីតាំងខាងលើដោយឈប់រថយន្តនៅលើចិញ្ចឹមផ្លូវហើយបានតភ្ជាប់ស៊ីយ៉ូបាញ់បេតុងប្រវែងជាង១០ទៅក្នុងការដ្ឋាន ហើយអោយបុរសរងគ្រោះ (សព) ជាអ្នកបាញ់នៅក្នុងការដ្ឋាន និងមានបុរសម្នាក់ទៀតជាអ្នកបញ្ជាម៉ាស៊ីន ពេលនោះដងបង្គោលស៊ីយ៉ូ (ដែក) បាញ់នោះបានប៉ះជាមួយនឹងខ្សែភ្លើងក៏បណ្តោលអោយបុរសរងគ្រោះឆក់ខ្លោចខ្លួនបាត់បង់ស្មារតីនៅនឹងកន្លែងកើតហេតុតែម្តង ទោះស្ថិតក្នុងស្ថានភាពនេះក៏មានប្រជាពលរដ្ឋធ្វើការជួយសង្គ្រោះបឋមដែរ ហើយបានទាក់ទងរថយន្តសាមុយមួយគ្រឿងមក តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។
ក្រោយពេលកើតហេតុបានចុះទៅដល់កន្លែងភ្លាមៗដើម្បីពិនិត្យសាកសព រីឯអ្នកបញ្ជាបានរត់គេចខ្លួនបាត់ស្រមោល ចំណែកសាកសពសមត្ថកិច្ចបានធ្វើការទាក់ទងទៅក្រុមគ្រួសារដើម្បីមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕