មកលេង​ផ្ទះ​បងប្អូន​ថ្ងៃ​ចូលឆ្នាំ​ចិន​ត្រូវ​ក្រុម​ប្រមឹក​វាយ​របួសធ្ងន់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 January, 2017 ក+ ក-

ភ្នំពេញ​៖​ស្ត្រី​ម្នាក់​មកលេង​ផ្ទះ​បងប្អូន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​ត្រូវបាន​ក្រុម​ប្រមឹក​វាយ​បណ្ដាលអោយ​រងរបួស​ប៉ោង​មុខ ហេតុ​ការបង្ករ​នេះ​កើតឡើង​កាលពីរ​វេលា​ម៉ោង​៣​នឹង​៣០​រសៀល​ថ្ងៃ​២៧​ខែមករា​ឆ្នាំ​២០១៧ នៅមុខ​វត្ត​សាមគ្គី​រង្សី​តាម​បណ្ដោយ​ផ្លូវលំ ឋិត​ក្នុងភូមិ​ទ្រា​២ សង្កាត់​ស​ង្ទឹ​មានជ័យ ខណ្ឌមានជ័យ​។​
​ស្ត្រី​រងគ្រោះ​មានឈ្មោះ ឆ ណូន ភេទ​ស្រី​អាយុ​៥៥​ឆ្នាំ​មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​សែន​សុខ សង្កាត់​សែន​សុខ ខណ្ឌ​សែន​សុខ​។ ជនបង្ករ​មានឈ្មោះ ហេង ឡុង ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ ស្កាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ
​តាម​សម្ដី​ស្រី្ត​រងគ្រោះ​បានអោយដឹងថា នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​ថ្ងៃ​ទីមួយ​រួប​គាត់​បានមក​លេង​ផ្ទះ​បងប្អូន ហើយ​ពេលនោះ​ក៏មាន​ផ្ទះ​អ្នកជិតខាង​បាន​ចាក់ធុងបាស​លឺ​ខ្លាំងៗ ហើយ​រូបគាត់​បាន​ទៅ​ប្រាប់ថា​កុំអោយ​ចាក់​លឺ​ខ្លាំងពេក តែ​ខា​ផ្ទះ​នៅតែ​មិន​ស្ដាប់​ក៏​ទៅប្រាប់​ម្ដងទៀត ហើយ​បាន​ម្ចាស់ផ្ទះ​ចេញមក​ក៏បាន​ទាក់​សម្ដី​គ្នា​ហើយ​បាន​វាយ​ទៅលើ​រូបគាត់​បណ្ដ​សល​អោយ​ប៉ោង​មុខ ហើយ​រូបគាត់​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិនគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​អោយជួយ​រក​យុ​ត្តិ​ម​ធ៍​ដល់​រូបគាត់​ផង តែ​សម្ថ​តិ​កិច្ច​ប៉ុស្តិ​ស្ទឹងមានជ័យ​អាក់​បីដូច​គ្មាន​វិធា​កា​ចំពោះ​រឿងនេះ គាត់​បាន​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉េអឹម​ក្រុងភ្នំពេញ​វិ​ង​ម្ដង ។​
​លុះ​ថ្ងៃទី​៣១​ខែមករា​ឆ្នាំ​២០១៧​វេលា​ម៉ោង​១០ និង​៣០​នាទី កម្លាំង​ប៉េអឹម​ក្រុង​បានដាក់​កម្លាំង​ចុះទៅ​ចាប់​ជនបង្ករ​បាន​ម្នាក់​ឈ្មោះ​ហេង ឡ់ង នៅមុខ​ផ្ទះ​ជនបង្ករ​តែម្ដង ។​ច្ចុ​ប្បន្ន​ជនបង្ករ​ត្រូវបាន​កម្លាំង​ប៉េអឹម​ក្រុងភ្នំពេញ​យកទៅ​សួរនាំ​៕

16426715_1826802020891693_1979437988_n16402025_1826802224225006_2072976907_n