កោះហៅ លោក សម រង្ស៊ី ឲ្យចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី១៤ខែកុម្ភៈ
រាជធានីភ្នំពេញ៖តុលាការក្រុងភ្នំពេញ បានកោះហៅលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងឲ្យចូលខ្លួនទៅបំភ្លឺនៅតុលាការថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ពាក់ព័ន្ធបណ្តឹងរបស់សម្តេច ហ៊ុន សែន ដែលប្តឹងពីបទ «បរិហាកេរ្តិ៍ជាសាធារណៈ ហើយទាមទារឲ្យសងជំងឺចិត្ត១លានដុល្លារអាមេរិក។
ទន្ទឹមនោះតុលាការដដែលក៏បានចេញលិខិតអញ្ជើញលោក សំ សុគង់ ជាមេធាវី ចូលមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះផងដែរ៕