រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូល​ឆ្នាំ​ចិន​គ្រោះថ្នាក់​ចរាចរ​ណ៍​ទូទាំង​ខេត្តក្រចេះ​ស្លាប់​៣​នាក់ និង​របួស​៦​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 February, 2017 ក+ ក-

ខេត្តក្រចេះ​៖​យ៉ាងហោចណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំនួន​៩​នាក់ ជួប​គ្រោះថ្នាក់​ចរាច​ណ៍​បណ្តាល​ឲ្យ​ស្លាប់​៣​នាក់ និង​របួសធ្ងន់​ស្រាល​៦​នាក់ នៅក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ លន់ សុផាត ស្នងការ​នគរបាល​ខេត្ត បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាច​ណ៍​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជនជាតិ​ចិន​-​វៀតណាម រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៧-២៩ ខែមករា ឆ្នាំ​២០១៧ បាន​កើតឡើង​ចំនួន ៥​លើក លើ ២​លើក ប្រៀបធៀប​ឆ្នាំ​២០១៦ កើន​ចំនួន ៣​លើក ក្នុងនោះ​បង្កឡើង​ដោយ​ខ្លួនឯង ចំនួន ២​លើក រថយន្តបុក​ម៉ូតូ ២​លើក និង​ម៉ូតូ​បុក​ម៉ូតូ ១​លើក ។​
​មូលហេតុ​ដែល​បង្ក​ឲ្យ​គ្រោះថ្នាក់​កើតឡើង គឺ​មកពី​បើកបរ​ក្នុង​ល្បឿន​លឿន​ចំនួន ៣​លើក ធ្វេសប្រហែស ១​លើក និង​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ១​លើក ។ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់ របួសស្រាល​ម្នាក់ និង​របួសធ្ងន់​៥​នាក់ ក្នុងនោះ​ស្រី ២​នាក់ និង​ខូចខាត​ម៉ូតូ​៥​គ្រឿង និង​រថយន្ត​តូច​៣​គ្រឿង ។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ បាន​ឲ្យ​ដឹងថា​បន្ថែមថា ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ជូន​ភ្ញៀវ លោក បាន​ប្រជុំ​ស្ដីពី​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ការិយាល័យ និង​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក ក្រុង ចុះ​ល្បាត​រៀបចំ​សណ្ដាប់ធ្នាប់ នៅ​គ្រប់រ​ម្មណី​យ​ដ្ឋា​ន​ទេសចរណ៍​ទូទាំង​ខេត្ត​ជាប្រចាំ ។ ជាមួយគ្នា​នោះ លោក​ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​អ្នកបើក​បររថ​យន្ត ម៉ូតូ​គ្រប់​ប្រភេទ ចូលរួម​គោរព​ច្បាប់ ទាំងអស់គ្នា កុំ​បើកបរ​លើស​ល្បឿន​កំណត់ កុំ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង កុំ​វា​ជែង មុន​ឆ្លង​ផ្លូវត្រូវ​មើល​ឆ្វេង ស្តាំ​មុខក្រោយ និង​ការបត់​ត្រឡប់ក្រោយ ។​
​ដោយឡែក ភ្ញៀវទេសច​ចូលមក​លេង​ខេត្តក្រចេះ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម ដែល​ទៅ​កំសាន្ត​នៅតាមរ​ម្មណី​យ​ដ្ឋា​ន​ទេសចរ​នានា​ទូទាំង​ខេត្ត មាន​ចំនួន​សរុប ១២.៧២៩​នាក់ ប្រៀបធៀប​ឆ្នាំ​២០១៦ មានការ​ថយចុះ ៦២៧​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ មាន​ចំនួន ១២.៤១១​នាក់ និង​ភ្ញៀវ​អន្តរជាតិ មាន​ចំនួន ៣១៨​នាក់ ៕

16443284_1827144427524119_2030058717_n16426621_1827144457524116_151003311_n16441495_1827144417524120_487086869_n