ដោយ៖បញ្ញា
រាជធានីភ្នំពេញ៖បុរសអ្នករត់ម៉ូតូឌុបម្នាក់មានមន្តស្នេហ៏ ដោយគាត់មានប្រពន្ធយកដល់ទៅ៣នាក់ ប៉ុន្តែចុងក្រោយចុងក្រោយ នេះត្រូវបាននាងដាក់ពាក្យបណ្ដឹងសុំឲ្យចៅសង្កាត់ចោមចៅ ជួយចាត់ការតាមច្បាប់ កាលពីវេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយបានចោទប្រកាន់ថាគាត់បាន ចុះចោលទៅរស់នៅជាមួយនាងទី២វិញ ដោយបានលួចយកទ្រព្រសម្បត្តិរបស់នាង អា់ជាច្រើនពាន់ដុល្លារ ថែមទៀតផង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលមានមន្តស្នេហ៏ម្នាក់នោះឈ្មោះ មាស ហ៊ុយ អាយុ៥៨ឆ្នាំ មុខរបររត់ម៉ូតូឌុប មានប្រពន្ធដើម ឈ្មោះ ហ៊ុន ណាគ្រី អាយុ៥៧ឆ្នាំរស់នៅភូមិព្រឹក្សា ឃុំស្មោងខាងត្បូង ស្រុកកំចាយមាស ខេត្តព្រៃវែង។ក្រោយមកគាត់បានលួចផិតក្បត់ពីប្រពន្ធដើមខាងលើ ទៅមានទំនាក់ទំនងស្នេហាជាមួយនាងទី២ម្នាក់ទៀត មាន
ឈ្មោះ ញៀន រ៉ា អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌណោធិ៍សែនជ័យ និងមានស្រុកំណើតនៅក្នុងភូមិដង្កោ ឃុំដង្កោ ស្រុកកំពង់លាវ ខេត្តព្រៃវែង។
ប្រភពដដែលបានបន្តថា ក្រោយពេលដែលរស់នៅជាមួយ នាងជាប្រពន្ធទី២ បានមួយរយៈពេលស្រាប់តែ នាងទី២នោះ បានចាកចេញពីជីវិតរបស់គាត់ បានទៅកាន់ប្រទេសថៃបាត់ ហើយក្រោយមកបានឮថា នាងទី២នាះបានមានប្ដីថ្មីម្នាក់ទៀត នៅឯប្រទេសថៃចោលគាត់ ហើយរយៈពេល៣ឆ្នាំក្រោយមក បុរសនេះក៏បានមានទំនាក់ទំនងជាមួយ ស្ត្រីម្នាក់ទៀតឈ្មោះ ឆាយ រ៉ាអាយុ៥៧ឆ្នាំមាន ស្រុកកំណើតនៅក្នុងភូមិពានា ឃុំអំពិលក្រៅ ស្រុកស៊ីធរ កណ្តាល ខេត្តព្រៃវែង។ ដោយបានយកគ្នាជាប្ដីប្រពន្ធ ដោយគិតរហូតមកដល់ឆ្នាំ២០១៧នេះ មានរយៈពេល ៧ឆ្នាំកន្លងមកហើយ ប៉ុន្តែនៅពេលថ្មីៗកន្លងមកនេះ នាងទី២បានវិលត្រឡប់មកពីប្រទេសថៃវិញ ស្រាប់តែបុរសនោះ បានវិលត្រឡប់ទៅរួមរស់នៅជាមួយនិងនាងទី២នោះវិញយ៉ាងងរំភើយ ដោយបានប្រមូលយកទ្រព្យសម្បត្តិរបស់នាងប្រពន្ធ ទី៣ទៅជាមួយអស់ជាច្រើនពាន់ដុល្លារផង ទើបធ្វើឲ្យនាងទី៣ កើតទុក្ខមិនសុខចិត្ត ក៏បានដាក់ពាក្យបណ្ដឹងសុំអន្តការអន្តរាគមន៏ពីសំណាក់លោកចៅសង្កាត់ចោមចៅ ដើម្បីចាត់ការប្ដីដែលបោកទាំងខ្លួនប្រាណនិងទ្រព្យសម្បត្តិរបស់នាងនាពេលនេះ៕