បង្ក្រាប​ទីតាំង​ជល់​មាន់​អ្នកលេង​រត់​បាតជើង​.​ស​ព្រាត​ចោល​សម្ភារៈ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 February, 2017 ក+ ក-

​ដោយ​៖​បញ្ញា​
​ភ្នំពេញ​៖​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​សហការ​ជាមួយ​កម្លាំង​សង្កាត់​ចោមចៅ​បាន​បើក​ប្រតិ​ប​ត្ដិ​ការចុះ​បង្ក្រាប​វង់ល្បែង ស៊ីសង នានា ដែល​បាន លួច​លេង​នៅតាម​មូលដ្ឋាន​កាលពី​រសៀល​ថ្ងៃទី​១ ខែកុម្ភ​: ឆ្នាំ ២០១៧ នៅ​ជិត​បន្ទាយ​៩៩ ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ប៉ុន្ដែ​អ្នកញៀន​ល្បែង​ទាំងប្រុស ទាំងស្រី​បាននាំគ្នា​រត់​ប្រសេចប្រសាច​បាតជើង​.​ស​ព្រាត​ដោយ​បន្សល់ទុក​មាន់គក​រស់​ចំនួន​៤​ក្បាល់ និង​ងាប់​១​ក្បាល់ ថែមទាំង​សំភារៈ​មួយចំនួន នៅពេលដែល​ឃើញ​កម្លាំង​សមត្ថកិច្ច​ចុះទៅ​។​
​មន្ដ្រីនគរបាល​សង្កាត់​ចោមចៅ​បានអោយដឹងថា បើទោះបី​កម្លាំង​សមត្ថកិច្ច​មិនបាន​ឃាត់ខ្លួន​អ្នកញៀន​ល្បែង​ណា​ម្នាក់​នោះឡើយ ប៉ុន្តែ​កម្លាំង​សមត្ថកិច្ច​បាន ដកហូត​បាន​មាន់​ចំនួន​៥​ក្បាល​គឹ​នៅរស់​៤​ក្បាល់​និង​ងាប់​មួយ​ក្បាល រួមទាំង​សម្ភារៈ នៅនឹងកន្លែង​ជាក់ស្ដែង ដូចជា បៀរ កំរាល​សំរាប់​លេង​អាប៉ោង ជាដើម ។​
​មន្ដ្រីនគរបាល​បាន​បន្ដថា ប្រតិ​ប​ត្ដិ​ការ ខាងលើនេះ ធ្វើឡើង​ដើម្បី​អនុវត្ដ​គោល នយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​របស់​រាជ រដ្ឋាភិបាល និង​តប​តាម ការណែនាំ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឱ្យ​លុបបំបាត់ចោល​ល្បែង ស៊ីសង​ខុសច្បាប់ ដែល​កើតមានឡើង​នៅ ក្នុង​មូលដ្ឋាន​របស់ខ្លួន ជៀសវាង​បង្ក​ជា​បទ ល្មើស លួច ឆក់ ប្លន់ ជាដើម ។​
​ជាមួយគ្នានេះ លោក​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏បាន​បញ្ជាក់​គ្រប់​ប៉ុស្តិ៍​ទាំងអស់​ត្រូវ​បង្កើន​កិច្ចសហប្រតិបត្ដិការ រវាង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ទប់ ស្កាត់​បទល្មើស​នានា នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​៕

16468938_1827391250832770_72361994_n16466894_1827391274166101_136999253_n16388826_1827391247499437_69109749_o16426417_1827391284166100_312007622_n