មេខ្លោងចែកចាយគ្រឿងញៀនដ៏សកម្មប្រចាំខេត្តព្រះសីហនុត្រូវឃាត់ខ្លួន
ខេត្តព្រះសីហនុ៖កម្លាំងនគរបាលខេត្តព្រះសីហនុនៅយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចុះឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលជាមេខ្លោងចែកចាយគ្រឿងញៀនដ៏សកម្ម នៅកំពង់ផែព្រះសីហនុ ដែលជនសង្ស័យទាំង២នាក់នេះ គឺយកគ្រឿងញៀនមកចែកចាយឲ្យជនបរទេសប្រចាំខេត្តតែម្តង ។
មន្ត្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ អ៊ួន នឿន អាយុ២៤ឆ្នាំ និងឈ្មោះ ញ៉ គីម អាយុ២៥ឆ្នាំ អ្នកទាំងពីរជាកម្មករនៅកំពង់ផែក្រុងព្រះសីហនុ ដែលជាមេខ្លោងចែកចាយថ្នាំញៀនដ៏សកម្មឲ្យជនបរទេសដែលទៅលេងកម្សាន្តក្នុងខេត្តព្រះសីហនុ៕