ដោយ៖ប៉ែន សុផល
បាត់ដំបង៖រយៈពេលមួយខែនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងបានចុះអនុវតន៍យុទ្ធនាការក្តៅទៅលើយានយន្តកែច្នៃបំពាក់ភ្លើងខុសបច្ចេកទេសចំនួន១៥៦គ្រឿង ដកហូតបានដុំចង្កៀង អំពូលឡាស៊ែចំនួន៣១០ដុំ។
លោក ហុក ហឿត នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថា៖ក្នុងរយះពេលមួយខែចាប់ពីថ្ងៃទី១ ខែមករា មកដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧កម្លាំងជំនាញការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត បានសហការជាមួយក្រុមបង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះអនុវត្តន៍យុទ្ធនាការក្តៅទៅលើយានយន្តកែច្នៃដោយបំពាក់ភ្លើងខុសលក្ខណះដើមរកឃើញរថយន្តចំនួន១៥៦គ្រឿងដកហូតបានដុំចង្កៀង អំពូលឡាស៊ែចំនួន៣១០ដុំ។
លោកបន្តថា៖ការបំពាក់ភ្លើងអំពូលឡាស៊ែទៅលើយានយន្តកន្លងមកបានបង្ករអោយកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ដោយសាយានយន្តភាគីម្ខាងទៀតមើលផ្លូវមិនឃើញ។
ហើយការចុះអនុវត្តន៍ឃាត់យានយន្តដែលបំពាក់ភ្លើងអំពូលឡាស៊ែកន្លងមកនេះគឺអនុវត្តន៍ទៅលើយានយន្តគ្រប់ប្រភេទមិនថាអ្នកតូចឬអ្នកធំឡើយ៕
នគរបាលខេត្តបាត់ដំបងដកហូតដុំចង្កៀងអំពូលឡាស៊ែ៣១០ដុំ