សាលាឧទ្ធរណ៍​អាមេរិក​ច្រានចោល​សំណើ​លោក ដូ​ណា​ល់ ត្រាំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 February, 2017 ក+ ក-

​អាមេរិក​៖​តុលាការ​ឧទ្ធរណ៍​សហព័ន្ធ​អាមេរិក​បាន​ច្រានចោល​សំណើ​របស់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ដែល​ចង់​ដំណើរការ​ឡើងវិញ​នូវ​បទបញ្ជា​ស្ដីពី​ជនភៀសខ្លួន និង​ការហាមឃាត់​ប្រជាជន​មកពី​ប្រទេស​មូស្លីម​ភាគច្រើន​ចំនួន​៧ ចូលក្នុង​សហរដ្ឋអាមេរិក បន្ទាប់ពី​ត្រូវបាន​ចៅក្រម​តុលាការ​កំពូល​រាំងខ្ទប់ កាលពី​ថ្ងៃ​សុក្រ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន BBC​។​
​សាលដីកា​របស់​សាលាឧទ្ធរណ៍​អាមេរិក​បាន​និយាយថា សាលាឧទ្ធរណ៍​បាន​ច្រានចោល​បណ្ដឹងឧទ្ធរណ៍​ពី​រដ្ឋបាល ដែល​ទាមទារ​ឲ្យ​រក្សា​បទបញ្ជា​របស់​ប្រធានាធិបតី​។ ទន្ទឹម​នោះ​ក្រសួងយុត្តិធម៌ បានដាក់​បណ្ដឹងឧទ្ធរណ៍​មួយថ្ងៃ​ក្រោយពី​ចៅក្រម​សហព័ន្ធ​នៅ​ទីក្រុង​ស៊ី​អាថ​ល ចេញ​បញ្ជា​ឲ្យ​ដក​បម្រាម​របស់លោក ត្រាំ​។ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃទី​២៧ ខែមករា​កន្លងមកនេះ បានចេញ​បញ្ជា​ហាមឃាត់​ពលរដ្ឋ​មកពី​ប្រទេស​មូស្លីម​ចំនួន ៧ មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក​រយៈពេល ៩០​ថ្ងៃ​៕

1