ឆេះ​ផ្សារ​ទំនើប​មួយ​នៅ​ទីក្រុង​សេ​អ៊ូ​ល​សម្លាប់​មនុស្ស​៤​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 February, 2017 ក+ ក-

​កូរ៉េខាងត្បូង​៖​អាជ្ញាធរ​បាន​និយាយថា យ៉ាងហោចណាស់​មនុស្ស​ចំនួន​៤​នាក់​បាន​ស្លាប់ ហើយ​ជាង ៤០​នាក់​ទៀត បាន​រងរបួស​បន្ទាប់​ពី​ហេតុការណ៍​ភ្លើង​ឆេះ​ផ្សារ​ទំនើប​មួយកន្លែង​នៅ​កូរ៉េខាងត្បូង​កាលពី​ម្សិលមិញ​។ នេះ​ដោយ​យោងតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
​ប៉ូលិស​កូរ៉េ​បានដាក់​សង្ស័យថា អគ្គិភ័យ​នេះ​កើតចេញពី​ដែក​បញ្ឆេះ​ភ្លើង ដែល​អាច​ចាប់ផ្ដើម​ឆាបឆេះ នៅ​កន្លែង​ក្មេង​លេង​មួយ ស្ថិតក្នុង​ផ្សារ Metapolis នៅ​សង្កាត់ Dongtan ស្ថិតនៅ​ភាគខាងត្បូង​ទីក្រុង​សេ​អ៊ូ​ល​។ ប៉ូលិស​បញ្ជាក់ថា មនុស្ស​២​នាក់​ក្នុងចំណោម​អ្នកស្លាប់​៤​នាក់ គឺជា​ជាង​សាងសង់ ហើយ​អ្នក​ដទៃទៀត គឺជា​កម្មករ​នៅក្នុង​ផ្សារ និង​ជា​ម្នាក់ទៀត​ជា​អតិថិជន​។ អ្នករងរបួស​ភាគច្រើន បានលើកឡើង​ពី​ការ​ឈ្លក់ផ្សែង​។​
​ជាមួយគ្នានេះ​អាជ្ញាធរ​ពន្លត់​អគ្គិភ័យ​បាន​ជំរុញ​ទៅជា​ង​សាងសង់ ឲ្យ​ធ្វើតាម​បទ​ប្បញ្ញត្តិ​សុវត្ថិភាព ដោយ​កត់សម្គាល់ថា ដែក​បញ្ឆេះ​ភ្លើង​នោះ គឺជា​ដើមចម​នៃ​ការឆាបឆេះ​នេះ​៕

1