Trump ជ្រើសតាំង Terry Branstad ជា​ទូត​ប្រចាំ​ប្រទេស​ចិន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 February, 2017 ក+ ក-

​អាមេរិក​៖​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​ជ្រើសតាំង​លោក Terry Branstad ធ្វើជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​ចិន​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​បាន​រាយការណ៍​ថា លោក​នឹង​ជួយ​បង្កើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ស្របពេល​មាន​ក្តី​ព្រួយបារម្ភ​ជុំវិញ​កិច្ចពិភាក្សា​គាំពារ​និយម​ពី​រដ្ឋការ​ថ្មី​របស់​សហរដ្ឋអាមេរិក​។​
​លោក Trump បាន​ងើបឡើង​ប្រឆាំងនឹង​ការធ្វើ​ពាណិជ្ជកម្ម​របស់​ចិន​ដោយបាន​ស្តីបន្ទោស​ពួកគេ​សម្រាប់​ការបាត់បង់​ការងារ​រ​បស់​សហរដ្ឋអាមេរិក​និង​បាន​គំរាម​ដាក់ទណ្ឌកម្ម​ពន្ធ​នាំចូល​លើ​ការ​នាំចូល​របស់​ប្រទេស​ចិន​។​
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​និយាយថា ខ្លួន​នឹងធ្វើ​ការ​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ណាមួយ​ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​ព្រមាន​ពី​ការ​សងសឹក​ប្រសិនបើ​លោក Trump ចាត់វិធានការ​ដំបូង​ឆ្ពោះទៅរក​សង្គ្រាម​ពាណិជ្ជកម្ម​។​
​លោក Branstad ដែល​បច្ចុប្បន្ន​ជា​អភិបាលរដ្ឋ Iowa បាន​និយាយថា លោក​នឹង​ជួយ​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​ហើយ​ថា មាន​សក្តានុពល​យ៉ាង​សម្បើម​សម្រាប់​ការវិនិយោគ​របស់​ចិន​បន្ថែមទៀត​នៅក្នុង​សហរដ្ឋអាមេរិក​។​
​លោក Branstad បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួរ​បស់​ប្រទេស​ចិន​ក្នុង​បទ​សម្ភាស​មួយ​នៅ​សហរដ្ឋអាមេរិក​ដែល​បានចេញ​ផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ថា “​យើង​ចង់​បន្ត​ពង្រីក​ទំនាក់ទំនង​និង​បង្កើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​យើង​ទាំងពីរ​”​។​
​ស៊ីន​ហួរ​បាន​ដកស្រង់​សំដី​របស់លោក Branstad ដែល​បាន​និយាយថា “​ខ្ញុំ​សង្ឃឹមថា ខ្ញុំ​អាច​ដើរតួនាទី​ស្ថាបនា​ដើម្បី​ដោះស្រាយ​ភាពខុសគ្នា​ជាច្រើន​ទាំងនេះ​នៅក្នុង​វិធី​ឈ្នះ​ឈ្នះ​។ វា​គឺមាន​អត្ថប្រយោជន៍​ដល់​ប្រទេស​យើង​ទាំងពីរ​និង​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រទេស​ផ្សេងទៀត​លើ​ពិភពលោក​”​។​
​គួរ​បញ្ជាក់ថា លោក Branstad គឺជា​អភិបាល​ដ៏​យូរអង្វែង​ខាង​គណបក្ស​សាធារណរដ្ឋ​មួយរូប​ដែល​បាន​អភិវឌ្ឍន៍​ទំនាក់ទំនង​ជាមួយ​ប្រធានាធិបតី​ចិន​លោក Xi Jinping និង​ថ្នាក់ដឹកនាំ​ចិន​ដទៃទៀត​៕

images-8