បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​មួយគ្រឿង​ប្រគល់​ឲ្យជំនាញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 February, 2017 ក+ ក-

ខេត្តរតនគិរី​៖​កម្លាំង​នគរបាល​ខេត្តរតនគិរី​បាន​ចុះ​ស្ទាក់​តាម​ចាប់បាន​រថយន្ត​ម៉ាក​កាមរី​ដឹកឈើ​ប្រណីតៗ មួយគ្រឿង​ប្រគល់​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រតនគិរី ចាត់​ការបន្ត​តាមច្បាប់ ដែល​ការចាប់​នេះ​ធ្វើឡើង​នៅ​យប់​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៧ លើផ្លូវ​ជាតិ​លេខ​៧៨ ស្ថិត​ក្នុងភូមិ​១ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី​។​
​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច លោក​វរសេនីយ៍ឯក នូវ ដា​រ៉ា បាន​ប្រាប់ថា ប្រតិបត្តិ​ការបង្ក្រាប​នេះ ធ្វើឡើង​តាម​ការណែនាំ​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី វ៉ាន់ សង្វាត ស្នងការរង​ខេត្ត​ទទួលបន្ទុក​ប្រឆាំង​បទល្មើស​។ លោក​បញ្ជាក់ថា បន្ទាប់ពី​ស្ទាក់ចាប់​រថយន្ត​ដឹកឈើ​បាន អ្នកបើករថយន្ត​ក៏បាន​រត់គេចខ្លួន​។ បច្ចុប្បន្ន វត្ថុតាង​ទាំងអស់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នាំទៅ​រក្សាទុក នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​។​
​លុះ​ព្រឹក​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៧ នគរបាល​ជំនាញ​បានប្រគល់​វត្ថុតាង រថយន្ត​កាមរី ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ បាត់ដំបង 2A-1428 និង​ឈើ​ប្រណីត​ជាច្រើន​ដុំ ប្រគល់​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រតនគិរី ចាត់​ការបន្ត​តាមច្បាប់​៕

fn-2017-02-06-10-59-18-3fn-2017-02-06-10-59-17-1